Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មានករណីទារកកើតមកឆ្លងកូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ី

កន្លងមក ក៏មានករណីឆ្លងកូវីដ​១៩ ទៅលើទារក ទើបតែកើន នៅក្នុងប្រទេសប៉េរូ តែពេលនេះក៏រកឃើញទារកកើតមក មានឆ្លងកូវីដ​១៩ដូចគ្នា នៅក្នុងប្រទេសរុស្ស៊ី ផងដែរ។

តាមការលើកឡើងរបស់មន្ត្រីក្រសួងសុខាភិបាល ប្រចាំនៅភាគខាងជើង Ossetia ​ក្នុងតំបន់​ Kavkaz ​ ប្រទេសរុស្ស៊ី​ បានឲ្យដឹងថា ម្តាយបានឆ្លងកូវីដ​១៩ ហើយទារកកើនមកក៏បានឆ្លងកូវីដ​១៩នេះដែរ​។

សារព័ត៌មាន​ TASS ​របស់រុស្ស៊ី បានដកស្រង់សម្តីមន្ត្រីសុខាភិបាល​ បានបញ្ជាក់ថា ម្តាយបានឆ្លងកូវីដ​១៩ ពេលមានផ្ទៃពោះ ហើយកូនកើតមកក៏បានឆ្លងផងដែរ។ ប៉ុន្តែពេលនេះ សុខភាពរបស់ម្តាយ និងទារក មានភាពល្អប្រសើរ ហើយ​ស្នាក់នៅក្នុងផ្ទះ ដើម្បីថែរក្សាសុខភាព។

កន្លងមក នៅក្នុងប្រទេសប៉េរូ ក៏មានទារកកើតមកឆ្លងកូវីដ​១៩ កាលពីពាក់កណ្តាល ខែមេសា ហើយការរកឃើញឆ្លង នៅក្នុងប្រទេសរុស្ស៊ី នាពេលនេះជាករណីទីពីរហើយ។ ទារកដែលកើតមកឆ្លងកូវីដ​១៩ គឺ​នៅ​មន្ទីរពេទ្យ​​ក្នុងតំបន់ Beslan ​ ដែលមាន៣៥នាក់ មកមន្ទីរពេទ្យរង់ចាំសម្រាលកូន​ ​ប៉ុន្តែក្នុងពេលរង់ចំា ក៏មានស្ត្រីមានផ្ទៃពោះ​១៧នាក់ បានឆ្លងកូវីដ​១៩។

រុស្ស៊ី​ឈរលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីអាមេរិកពីចំនួនអ្នកឆ្លងកូវីដ​១៩ ។ បច្ចុប្បន្ន រុស្ស៊ីមានអ្នកឆ្លងជាង ២៨១ ពាន់នាក់​ និងស្លាប់​២​៦៣១នាក់​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9226967