Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធររាជធានីភ្នំពេញ ដាស់តឿនដល់គ្រប់អាហារដ្ឋាន កុំប្រហែសចំពោះកូវីដ១៩ ប្រយ័ត្នបិទទ្វារ

ភ្នំពេញ៖ គ្រប់អាហារដ្ឋានទាំងអស់ត្រូវបង្កើនការធ្វើអនាម័យ និងចូលរួមទប់ស្កាត់វីរុសជំងឺកូវីដ១៩ ស្របពេលពលរដ្ឋមួយចំនួនហាក់លែងភ័យខ្លាចចំពោះជំងឺឆ្លងដ៏កាចសាហាវមួយនេះ ក្រោយព្រះរាជាណាចក្រកម្ពុជាលែងមានអ្នកជំងឺកូវីដ១៩។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឱ្យម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់នៅក្នុងរាជធានីភ្នំពេញជ្រាបថា ក្រោយពីមានការព្យាបាលអ្នក ជំងឺកូវីដ១៩ ជាសះស្បើយអស់នៅក្នុងកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា ប្រជាពលរដ្ឋ មិនមានការភ័យខ្លាចនិងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩ ហើយនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្នទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

ដូច្នេះ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយគោរពនូវគោលការណ៍ចំនួន ៣ ចំណុចដូចខាងក្រោម៖

ទី១-ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញ ត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ទី២-រៀបចំឲ្យមានទឹកអាកុលឬជែល សម្រាប់លាងដៃ នៅមុខច្រកចេញចូលនឹងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឲ្យចូលនៅក្នុងភោជនីយដ្ឋានឬអាហារដ្ឋាន។

ទី៣-រក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

រដ្ឋបាលរាជធានីភ្នំពេញក៏បានព្រមានថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានណាមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ និងបិទអាជីវកម្មភោជនីយដ្ឋានជាបណ្ដោះអាសន្ន ហើយទាល់តែ គោរពតាមគោលការណ៍ឡើងវិញ ទើបអនុញ្ញាតឱ្យបើកឡើងវិញ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9226920