Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ice Amena ចាកចេញពីទូរទស្សន៍ថៃប៉ុស្តិលេខ ៣

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កញ្ញា Ice Amena ត្រូវបានគេរាយការណ៍ថាបានចាកចេញពីទូរទស្សន៍ថៃប៉ុស្តិលេខ ៣ បន្ទាប់ពីកុងត្រារបស់ខ្លួនបានផុតកំណត់។

ចំពោះដំណើរនៃការចាកចេញរបស់ Ice Amena ត្រូវបានគេដឹងថាកញ្ញានឹងបង្ហាញខ្លួននៅក្នុងរឿងភាគថ្មី របស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៨។

យោងតាមសារព័ត៌មាន Daradaily បានឲ្យដឹងថា Ice Amena នឹងត្រៀមខ្លួនបង្ហាញរឿងភាគថ្មីរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៨ ដែលមានចំណងជើងថា ‘Phariya’ សម្តែងជាមួយលោក Nike Nitidon ។

មួយវិញទៀតខ្សែភាពយន្តថ្មីនេះផងដែរបានផលិត និងដឹកនាំសម្តែងដោយតារាស្រីជើងចាស់ គឺអ្នកនាង Namfon Kullanut។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងឆ្នាំនេះ Ice Amena ក៏នៅមានរឿងភាគក្នុងទូរទស្សន៍ថៃប៉ុស្តិលេខ ៣ ថ្មីមួយដែលមានចំណងជើងថា“ Pipob Himmaparn” សម្តែងជាមួយលោក Louis Scott, Yam Matira និង Ting Kratingg ។

គួររំលឹកដែលថា Ice Amena បានសម្ដែងដំបូងរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ក្នុងឆ្នាំ ២០១២ ជាមួយនឹងរឿងភាគ“ Tawan Chai Nai Marn Mak”  ដែលនៅក្នុងរឿងនេះ Boy Pakorn និង Taew Natapohn បានដើរជាតួឯក៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thaiupdate

from: https://tnaot.com/km/m/detail/article/9226816