Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នក​ប្រដាល់​ល្បីឈ្មោះ​ កាន់​ ម៉េងហុង​ Idol​ ក្នុង​ចិត្ត​របស់​គេ​ កែវ​ រំចង់​ និង​ ប៊ូខាវ​

ជើង​ខ្លាំង​វ័យ​ក្មេង​មក​ពី​ក្លឹប​នាគរាជចតុមុខ​ កាន់​ ម៉េងហុង​ ថា​កីឡាករ​ដែល​ខ្លួន​ស្រឡាញ់​ ចូលចិត្ត​ និង​តែងតែ​មើល​ការ​ប្រកួត​យក​បទ​ពិសោធ​តាម​នោះ​គឺ​កីឡាករ​ កែវ​ រំចង់​ និង​ស្ដេច​ប្រដាល់​ថៃ​ ប៊ូខាវ។​

កាន់​ ម៉េងហុង​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ខ្លួន​ស្រឡាញ់​ និង​ចូលចិត្ត​មើល​ការ​ប្រកួត​កន្លង​ទៅ​របស់​ កែវ​ រំចង់​ នោះ​គឺ​ពេញចិត្ត​ស្នៀត​ទាត់​ជើង​ក្រោម​នេះ​តែ​ម្ដង។​ ចំណែក​កីឡាករ​ ប៊ូខាវ​ របស់​ថៃ​ វិញ​គឺ​ចូលចិត្ត​ស្នៀត​ទាត់​ និង​ការ​ប្រើ​កណ្ដាប់ដៃ។​

ម្ចាស់​មេដាយ​មាស​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩​ ខាង​លើ​នេះ​ប្រាប់​ទៀត​ថា​ សព្វថ្ងៃ​នេះ​ខ្លួន​បាន​ព្យាយាម​ពង្រឹង​សមត្ថភាព​ជា​ខ្លាំង​ទៅ​តាម​​ Idol​ របស់ខ្លួន​ទាំង​ពីរ​ខាង​លើ​នេះ​ ដូច​ជា​ហាត់​ទាត់​ជើង​ ការ​ប្រើ​កណ្ដាប់​ដៃ​ឲ្យ​មាន​ប្រសិទ្ធភាព។​ ម៉េងហុង​ ក៏​ប្ដេជ្ញា​ខំប្រឹង​ប្រែង​ឲ្យ​ល្បីឈ្មោះ​ក្នុង​វិស័យ​ប្រដាល់​នេះ​ឲ្យ​គេ​ស្គាល់​ពី​គុន​ខ្មែរ​បន្ថែម​ទៀត។​

រំលឹក​ដែរ​ថា​ កីឡាករ​វ័យ​ក្មេង​ កាន់​ ម៉េងហុង​ ជា​សិស្សគុន​មក​ពី​ក្លឹប​នាគរាជចតុមុខ​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​សន្លប់​លើ​កីឡាករ​ ហង្ស​ សុវណ្ណចាន់សុធី​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៦​ ខែ​ឧសភា​ ឆ្នាំ​ ២០២០​ លើ​សង្វៀន​ TV5 ៕​

from: https://tnaot.com/km/m/detail/article/9226724