ហ្វេនរំភើបចិត្តស្ទើរនិយាយមិនចេញ! ក្រុមចម្រៀង 2NE1 ជួបជុំគ្នាដើម្បីអបអរខួបលើកទី ១១ របស់ក្រុម
កាលពីយប់ថ្ងៃទី ១៧ ឧសភា តារាចម្រៀង CL អតីតមេក្រុម 2NE1 បានបង្ហោះឃ្លីបវីដេអូមួយជាពេលវេលាដ៏ល្អរីករាយបំផុតសម្រាប់ក្រុមទាំងមូល នៅលើគណនី Instagram ផ្ទាល់ខ្លួន ភ្ជាប់ជាមួយនឹងពាក្យ “ អបអរសាទរខួប ១១ ឆ្នាំនៃទំនាក់ទំនងរវាង 2NE1 និង BLACKJACK DAY (សហគមន៍អ្នកគាំទ្ររបស់ក្រុម)។
ក្នុងសារនោះដែរ ក៏បានអរគុណទៅកាន់សមាជិកក្រុមអ្នកគាំទ្រទាំងអស់របស់2NE1 មានដូចជា Bom, Dara, Minzy និង Blackjack នាងពិតជានឹកអ្នកទាំងអស់គ្នាហើយនាងក៏បានអរគុណដល់អ្នករាល់គ្នាដែលបានគាំទ្រនិងស្រលាញ់ 2NE1 នាពេលកន្លងមក។
គួររម្លឹកដែរថា ជារៀងរាល់ឆ្នាំ នៅក្នុងថ្ងៃទី ១៧ ខែឧសភា សមាជិកទាំងអស់របស់ 2NE1 បានជួបជុំគ្នាយ៉ាងអបអរសាទរក្នុងថ្ងៃគំរប់ខួបអនុស្សាវរីយ៌របស់ពួកគេក្នុងឱកាសដ៏ពិសេសនេះ។ បើទោះជាក្រុមមួយនេះបានរំសាយចេញអស់រយៈពេល ៤ឆ្នាំហើយក៏ដោយ ប៉ុន្តែការចងចាំល្អៗគឺស្ថិតក្នុងបេះដូងរបស់អ្នកគាំទ្រទាំងអស់របស់ពួកគេជានិច្ច៕