Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Xavi ផ្ដាំ Barca កុំ​ឲ្យ​ទិញ Mane និង Aubameyang ព្រោះ​ហេតុផល​មួយ

អតីត​វីរបុរស​របស់ Barcelona លោក Xavi បាន​​រំឭក​ដល់​ក្លឹប​ក្នុង​តំបន់​កាតាឡាន់​មួយ​នេះ​មិន​ត្រូវ​ទិញ​តារា​របស់ Premier League ទាំង​ពីរ​គឺ Pierre-Emerick Aubameyang និង Sadio Mane ឡើយ។ Xavi ឲ្យ​កម្រិត​​នៃ​គុណភាព​ទៅ​កាន់ Mane និង Aubameyang ខ្ពស់ ប៉ុន្តែ​លោក​មាន​អារម្មណ៍​កីឡាករ​ទាំង​ពីរ​​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់ Nou Camp ឡើយ។ Xavi ដែល​បច្ចុប្បន្ន​កំពុង​ដឹក​នាំ​ក្រុម Al-Sadd នៅ​ប្រទេស​កាតា​​គិត​ថា ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​ខាង​លើ​អាច​នឹង​មាន​បញ្ហា​សម្រាប់​ស្ទីល​លេង​របស់​អ្នក​ចាត់​កា Quique Setien នៅ Barca។

អតីត​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា៖ “Mane និង Aubemayang អាច​ធ្វើ​បាន​ល្អ​​សម្រាប់​ការ​លេង​​ចន្លោះ​ធំ​ៗ។ ប៉ុន្តែ Barcelona​ ត្រូវ​ការ​កីឡាករ​ដែល​អាច​លេង​​បន្លាស់​ទី​នៅ​ចន្លោះ​តូច​ៗ។ វា​ពិត​ជា​មិន​យ៉ាង​ស្រួល​ក្នុង​ការ​រក​កីឡាករ​ដែល​អាច​លេង​ស្ទីល​របស់ Barcelonaបាន។ តួ​យ៉ាង Samuel Eto’o លេង​ល្អ​ដូច Luiz Suarez បច្ចុប្បន្ន​អញ្ចឹង”។

យ៉ាងណាក្ដី Xavi បាន​សម្លឹង​ឃើញ Neymar ជា​គោលដៅ​ល្អ​​សម្រាប់​​វិល​ត្រឡប់​មក​កាន់​ក្លឹប​ចាស់​វិញ។ លោក​សង្ឃឹម​ថា Neymar នឹង​ចេញ​ពី PSG មក​កាន់ Nou Camp វិញ ព្រោះ​​គេ​អាច​ជួយ​ក្រុម​ច្រើន៕

from: https://tnaot.com/km/m/detail/article/9226716