Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ត្រឡប់​វិញ! ​ទស្សនា Bayern Munich ឈ្នះ​ ២-០ បន្ត​កាន់កាប់​កំពូល​តារាង Bundesliga

Bayern Munich នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ Bundesliga​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម Union Berlin ២-០ សម្រាប់​ការ​បើក​ដំណើរការ​ឲ្យ​លេង​​ឡើង​​វិញ​នៃ​បាល់ទាត់​នៅ​ប្រទេស​អាល្លឺម៉ង់។ ក្នុង​ការ​ប្រកួត​នេះ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ឡើយ ហើយ​មនុស្ស​ជា​ច្រើន​នៅ​លើ​ទីលាន​ត្រូវ​ពាក់​ម៉ាស់ ជាមួយ​​នឹង​ការ​អបអរ​គ្រាប់​បាល់​យ៉ាង​ស្ងៀមស្ងាត់។

ខ្សែ​ប្រយុទ្ធ Robert Lewandowski ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Bayern ដោយ​បាល់​ប៉េណាល់ទី ហើយ​ក៏​ជា​គ្រាប់​ទី​៤០ ក្នុង​ការ​លេង​៣៤​ប្រកួត​ឲ្យ​ក្រុម​ក្នុង​រដូវ​កាល​នេះ​ផង​ដែរ។

គ្រាប់​ទី​២​របស់ Bayern កើត​ឡើង​ដោយ​ខ្សែ​ការពារ Benjamin Pavard នៅ​ចុង​ម៉ោង​ទៅ​ហើយ ក្រោយ​មាន​ការ​បញ្ជូន​ពី​មិត្ត​រួម​ក្រុម Joshua Kimmich។ លទ្ធផល​នេះ​ Bayern នៅ​ឈរ​លេខ​មួយ​មាន​៥៨​ពិន្ទុ ឯ Dortmund នៅ​លេខ​ពីរ​មាន​៥៤​ពិន្ទុ៕

from: https://tnaot.com/km/m/detail/article/9226713