Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនលាក់លៀម! ថ្ងៃអនាគត Ken និង Esther បង្ហើបថាចង់រៀបមង្គលការបែបតូចៗនឹងកក់ក្ដៅ

គូស្នេហ៍ជាតារាថៃដូចគ្នាលោក Ken Phupoom និងកញ្ញា Esther Supreeleela បានបង្ហើបប្រាប់ត្រង់ៗដោយមិនលាក់លៀមថា ក្តីសុបិន្ត​ទៅ​ថ្ងៃ​មុខ ​ពួក​គេ​ចង់​មានពិធីមង្គលការតូចមួយជាមួយគ្នា ពោរពេញដោយបរិយាកាសមួយដ៏កក់ក្ដៅ។

ថ្លែងបន្តទៀតនៅក្នុងកម្មវិធីមួយ ដោយមានពិធីករគឺលោក Woody Milintachinda នៅថ្ងៃទី១៦ ខែឧសភាថ្មីៗនេះ Esther និង Ken ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រៅ​ពី​នេះសម្រាប់ភ្ញៀវដែលចូលរួមពិធីវិញ គឺសុំត្រឹមតែគ្រួសារនិងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។ 

លើសពីនេះ Esther ក៏បានឆ្លៀតព្រលយពាក្យបន្ថែមថា សម្រាប់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ នាងចូលចិត្ត​បែប​លក្ខណៈ​ធម្មតា​ៗ​។ ​ក៏​ប៉ុន្តែ​នៅ​ពេល​នេះ ​ពួកគេមិនទាន់មានគម្រោងរៀបការនៅឡើយនោះទេ។ យ៉ាងណាទោះគម្រោង​រៀបការមិនទាន់​គិត​បាន​ជា​ក់​​​លាក់ ​​​តែ​​ចម្លើយ​​ខ្លះ​ៗ​​ខាង​​លើ​​របស់ Ken និង Esther បានធ្វើឲ្យហ្វេនជាច្រើននាំគ្នាសប្បាយរីករាយក្នុងចិត្តជាខ្លាំង ថែមទាំង​បាន​នាំ​គ្នា​ជូន​ពរ​​ឲ្យ​​តារា​​ទាំង​​ពីរ​ឆាប់​រក​ថ្ងៃ​ពិសេស​ឃើញឆាប់ៗផងដែរ៕

from: https://tnaot.com/km/m/detail/article/9226712