នៅក្នុងការចែកចាយពីបទពិសោធន៍ជីវិតមួយលោកមហាសេដ្ឋីល្បីល្បាញរបស់ចិនម្នាក់គឺ
លោក ជេកម៉ា បាននិយាយថា 100-1= 0
មនុស្សគ្រប់គ្នាក៏បានផ្ទុះសំណើចហើយគិតថាគាត់កំពុងតែនិយាយកំប្លែងព្រោះជាក់ស្តែង 100-1 គឺស្មើនឹង99
បន្ទាប់មក លោក ជេកម៉ា ក៏បានធ្វើលំហាត់៤នៅលើក្តារខៀន
3 + 3 = 6
6 + 6 =12
8 + 8 =16
9 + 9 =19
ភ្លាមនោះមនុស្សគ្រប់គ្នាក៏និយាយថាលោក ជេកម៉ា លោកធ្វើខុសមួយលំហាត់ហើយ រួចហើយគេក៏សើចចំអកដល់មហាសេដ្ឋីបូកលេខខុស
ជេកម៉ា ក៏បាននិយាយមួយៗថា អ្នកទាំងអស់គ្នាមើលឃើញយ៉ាងច្បាស់ថាលំហាត់មួយនេះគិតខុសហើយ ! តែលំហាត់បីនៅខាងលើដែលខ្ញុំធ្វើត្រូវហេតុអ្វីក៏គ្មានអ្នកសរសើរខ្ញុំ ?
ប្រៀបដូចជាជីវិតរស់នៅសព្វថ្ងៃរបស់យើងដែរ ពេលខ្លះយើងធ្វើអំពើល្អដាក់គេ100ដង ថ្ងៃមួយច្រលំធ្វើអាក្រក់ដាក់គេ ឬមិនបានយល់ចិត្តគេតែម្តងគេបែរជាស្អប់យើងហើយចង់ចាំអស់មួយជីវិត ដូចជាលេខ 100-1= 0 អ៉ីចឹងដែរ