Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិន​ធម្មតា​មែន កូន​ស្រី​ម៉ារីម៉ា ថត​ស្ប៉ត​ពាណិជ្ជកម្ម​តម្លៃ​ខ្លួន​​ខ្ពស់​ជាង​ម្ដាយ​ទៅ​ទៀត

ក្មេង​ស្រី​តូច Zia គឺ​ជា​កូន​​ទី​ ១​របស់​តារា​សម្ដែង​ស្រី​ ហ្វីលីពីន Marian Rivera និង​លោក Dingdong Dantes ។ ព្រោះ​តែ​ឪពុក​ម្ដាយជា​តារា​ដែល​មាន​កេរ្ត៍ឈ្មោះ​ល្បី​ល្បាញ ក្មេងតូចរូប​នេះ​ទទួល​បាន​ចំណាប់​អារម្មណ៍ជា​ខ្លាំង​ពី​សំណាក់​មនុស្ស​គ្រប់​គ្នា​តាំង​ពី​ពេល​មិន​ទាន់​កើត​មកម្ល៉េះ។

ជាក់​ស្ដែង តម្លៃ​ខ្លួន​ថត​ផ្សព្វផ្សាយ​ផលិតផល​មួយរបស់  Zia ​គឺ​ខ្ពស់​មិន​ធម្មតា​នោះ​ទេ រហូត​វ៉ា​ដាច់​ម្ដាយ​ទៀត​ផង។ ជាមួយការចែក​រំលែកលើ​បណ្ដាញ​ព័ត៌មាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ តួ​រឿង«ជីវិត​នាង​ម៉ារីម៉ា» ​បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​អាច​ទម្លាយ​ជាមួយ​អ្នក​ទាំង​អស់​គ្នា​ថា តម្លៃ​ខ្លួន​របស់ Zia គឺ​ខ្ពស់ខ្លាំង​ណាស់ ខ្ពស់​ជាង​របស់​ខ្ញុំ​ទៅ​ទៀត។ ហើយ​ថវិការ​ទាំង​នេះ​គឺ​ត្រូវ​បាន​ដាក់​សន្សំ​ក្នុង​គណនី​ធនាគារ​របស់​កូន នៅ​ពេល​នាង​អាយុ ១៨​ឆ្នាំ នាង​នឹង​ទទួល​បាន​ប្រាក់​ទាំង​អស់​នេះ”។

ការ​ចែក​រំលែក​របស់​ស្រី​ស្អាត​វ័យ ៣៥​ឆ្នាំ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំងព្រោះតម្លៃ​ខ្លួន​របស់​ម៉ារីម៉ា​គឺ​ខ្ពស់​ខ្លាំង​ណាស់​ទៅ​ហើយ ចុះ​បើ​​កូនថ្លៃ​ខ្ពស់​ជាង​ទៀត​នោះ គឺ​មិន​ដឹង​ថា​ឡើង​ដល់​កម្រិត​ណា​នោះ​ទេ។ Marian ក៏បាន​បន្ថែម​ថា តាម​ការ​ពិត Zia ទទួល​បាន​សំណើរ​ថត​ស្ប៉ត​តាំង​ពី​ពេល​ទើប​កើត តែ​នាង​និង​ប្ដី​បាន​ចាំ​ដល់​កូន​មាន​អាយុ ៥​ខែ​ទើប​ចាប់​ផ្ដើម​ឲ្យ​កូន​ថត​ពាណិជ្ជកម្ម​លើក​ទី១៕

ប្រភព៖ Zing

from: https://tnaot.com/km/m/detail/article/9226490