Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម៉ាឡេស៊ី​បើកកិច្ចប្រជុំសភាជាលើកដំបូង ក្រោយបង្កើតរដ្ឋាភិបាលថ្មី

កិច្ចប្រជុំសភាជាលើកដំបូង ក្រោយពន្យារពេលពីរលើកកន្លងមក គឺនៅថ្ងៃទី៩ ខែមីនា និងនៅថ្ងៃទី១៦ ខែមេសា ដោយសារតែការឆ្លងរាលដាលកូវីដ​១៩។ នៅថ្ងៃទី​១៨ ខែឧសភានេះ ម៉ាឡេស៊ី​បានសម្រេចប្រជុំសភា ជាលើកដំបូងរបស់ខ្លួន។

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ម៉ាឡេស៊ី​បានបើកកិច្ចប្រជុំលើកដំបូង ក្រោយពេលសម្ព័ន្ធមិត្តជាតិ ​PN ​ឡើងកាន់អំណាច ដឹកនាំប្រទេសម៉ាឡេស៊ីនោះមក។ កិច្ចប្រជុំសភា​ត្រូវបានផ្អាកពីរលើកមកហើយ ដោយ​សារ​តែការឆ្លងកូវីដ១៩។ នៅពេលនេះ ស្ថានភាពកូវីដ​១៩ ក៏ល្អប្រសើរជាងមុន ទើប​សភាសម្រេចប្រជុំ នៅថ្ងៃទី១៨ ខែឧសភានេះ។

នៅក្នុងកិច្ចប្រជុំសភា រដ្ឋាភិបាល​មានគម្រោងស្នើ៤ចំណុច និងសេចក្តីព្រៀងច្បាប់២ ដើម្បីសភាពពិភាក្សា និងអនុម័ត ។ ប៉ុន្តែក្រោយពេលប្រធានរដ្ឋសភា លោក​ Mohamad Ariff Mohd Yusof យល់ព្រមសំណើរបស់អតីតនាយករដ្ឋមន្ត្រី​ លោក​ Mahathir Mohamad ​ស្តីពីការបោះឆ្នោតផ្តល់ទំនុកចិត្ត​ជាមុនទៅលើនាយករដ្ឋមន្ត្រី​ Muhyiddin Yassin ។

កន្លងមក នៅក្នុងកិច្ចប្រជុំ​ថ្នាក់ដឹកនាំគណបក្ស​ PH ​កាលពីថ្ងៃទី​១៧ ខែឧសភា​ អតីតនាយករដ្ឋមន្ត្រី​ Mahathir ​បានប្រកាសប្រឆាំងរដ្ឋាភិបាលថ្មី ដឹកនាំដោយលោក​ Muhyiddin ។ ជាមួយគ្នានេះ លោក​ Mahathir និងមេដឹកនាំគណបក្ស​ Warisan ​លោក​ Shafie Apdal ប្រកាសថា ការដឹកនាំរដ្ឋាភិបាលរបស់លោក​ Muhyiddin  គឺមិនស្របច្បាប់នោះឡើយ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9226487