Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក Elber យល់ថាក្លិប Barca មិនគួរចុះហត្ថលេខាយក Neymar មកពីក្លិប PSG វិញទេ

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល លោក Giovane Elber យល់ថាក្លិប Barcelona មិនគួរចុះហត្ថលេខាយក Neymar មកពីក្លិប Paris Saint-Germain វិញទេ ដោយសារការដែលលេងនៅទីនេះរូបគេគិតថាមិនអាចនាំឱ្យខ្លួនក្លាយទៅជាកីឡាករល្អបំផុតនៅលើពិភពលោកទេ។

ខ្សែបម្រើប្រយុទ្ធ Neymar វ័យ ២៨ ឆ្នាំត្រូវបានគេផ្សាភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិប Barca វិញអស់រយៈពេលជាង ៣ ឆ្នាំមកហើយ បន្ទាប់ពីផ្លាស់ទៅចូលរួមជាមួយ PSG ក្នុងតម្លៃខ្លួនកប់ពពក ២២២ ​​លានផោន។

លោក Elber បានប្រាប់វិទ្យុអេស្ប៉ាញ Cadena SER ថា៖ “នៅពេល Neymar ចាកចេញពី Barca សម្រាប់ខ្ញុំលទ្ធភាពដែលគាត់អាចត្រឡប់មកវិញគឺគ្មានទេ។ ខ្ញុំបានដឹងពីបំណងរបស់ Neymar ដែលគាត់សម្រេចចិត្តចាកចេញ ព្រោះគាត់ចង់ក្លាយជាកីឡាករល្អបំផុតលើពិភពលោក។ ប៉ុន្តែវាមិនអាចទៅរួចទេដែលគាត់ចង់ក្លាយទៅជាកីឡាករល្អជាងគេដោយសម្រេចទៅចូលរួមជាមួយ PSG នោះ។ គាត់គួរណាតែទៅចូលរួមជាមួយ Barca ឬក៏ Real Madrid ដើម្បីឈ្នះពានរង្វាន់ Champions League ទើបជាការប្រសើរ”។

លោកបានបន្តទៀតថា៖ “ខ្ញុំជឿជាក់ថា PSG នឹងនៅតែមិនអាចឈ្នះពានរង្វាន់ Champions League ក្នុងរយៈពេល ៣ ឬ ៤ ឆ្នាំខាងមុខទៀតឡើយ”។

ចាប់តាំងពីផ្លាស់ទៅចូលរួមជាមួយ PSG ខ្សែបម្រើប្រយុទ្ធ Neymar បានជួយឱ្យក្លិបឈ្នះពានរង្វាន់លីគកំពូលរបស់បារាំង Ligue 1 ចំនួន ៣ លើកក្នុងចំណោមពានរង្វាន់ក្នុងស្រុកជាច្រើនទៀត ខណៈពេលដែលរូបគេនៅមិនទាន់ជួយឱ្យក្លិបឈ្នះពានរង្វាន់ Champions League នៅឡើយទេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ sportstar

from: https://tnaot.com/km/m/detail/article/9226437