Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើកគ្រឿងចក្រឡើងស្ពានអាកាស៧មករា រអិលថយក្រោយចំរថយន្ត Camary រងការខូតខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត Camary ហាយប្រ៊ីដមួយគ្រឿងរងការខូតខាតផ្នែកខាងមុខទាំងស្រុង ខណៈពេលកំពុងបើកឡើងស្ពានសុខៗត្រូវគ្រឿងចក្រជួសជុលផ្លូវមួយគ្រឿរអិលថយចំពីមុខ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានអាកាស៧មករា ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកគ្រឿងចក្រជួសជុលផ្លូវមួយគ្រឿងម៉ាករឡូពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2H-2885 បើកបរពីទិសដៅពីលិចទៅកើតឡើងលើស្ពានអាកាស៧មករា លុះដល់ពាក់កណ្តាលស្ពានក៏រលត់ម៉ាស៊ីនបណ្តាលឲ្យរអិលចុះមកបុកចំរថយន្ត Camary ពាក់ស្លាកលេខភ្នំពេញ 2AE-7108 ដែលបើកបរស្របទិសដៅគ្នានៅខាងក្រោយគ្រឿងចក្ររងការខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខ សហការណ៍ជាមួយចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែង និងយកគ្រឿងចក្រ និងរថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9226412