នៅក្នុងប្រទេសNew Zealand គ្មាននរណាម្នាក់ត្រូវបានលើកលែងចំពោះវិធានការណ៍ការពារវីរុសឆ្លងដ៏តឹងរ៉ឹងនោះទេ សូម្បីតែនាយករដ្ឋមន្រ្តីJacinda Ardern ក៏ត្រូវបានគេបដិសេធមិនឱ្យចូលហាងកាហ្វេដែរដោយសារតែច្បាប់រក្សាគម្លាតរបស់គាត់ផ្ទាល់។
រូបតំណាង
លោកស្រីArdern និងស្វាមីរបស់គាត់គឺលោក Clarke Gayford រួមទាំងមិត្តភក្តិមួយក្រុមត្រូវបានគេបដិសេធមិនអនុញ្ញាតឱ្យចូលហាងកាហ្វេមួយនៅ Wellington កាលពីថ្ងៃសៅរ៍ ទី១៦ ឧសភា ព្រោះហាងបានកំណត់ចំនួនអតិថិជន និងគ្រប់ចំនួនបាត់ទៅហើយ។ ប្រទេសNew Zealand បានបន្ធូរបន្ថយច្បាប់រឹតបន្តឹង ដោយអនុញ្ញាតឱ្យហាងកាហ្វេបើកដំណើរការឡើងវិញនៅថ្ងៃព្រហស្បតិ៍តទៅ ប៉ុន្តែត្រូវរក្សាគម្លាតពីតុមួយទៅតុមួយហើយអតិថិជនត្រូវតែអង្គុយឃ្លាតពីគ្នា។
រូបតំណាង
ភ្ញៀវនៅក្នុងហាងម្នាក់ដែលបានឃើញលោកស្រី Ardern ត្រូវគេបដិសេធមិនឱ្យចូលហាងបានប្រាប់សារព័ត៌មាន Stuff ថា បុគ្គលិកហាងកាហ្វេម្នាក់បានប្រើពាក្យសម្តីមិនសមរម្យថា ហាងមានមនុស្សពេញហើយមិនមានកន្លែងនៅសល់ទេ បន្ទាប់មកបុគ្គលិកនោះក៏ដើរចេញ។ ជាសំណាងល្អ ភ្ញៀវដទៃទៀតបានចាកចេញពិហាងភ្លាមៗ ហើយបុគ្គលិកក្នុងហាងកាហ្វេក៏រត់ចុះតាមផ្លូវដើម្បីអញ្ជើញនាយករដ្ឋមន្រ្តីត្រឡប់មកវិញ។
កែសម្រួលសោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD