Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Jihyo បង្ហាញសម្រស់ជាមួយឈុតពណ៌ផ្កាឈូកសម្រាប់អាល់ប៊ុមចម្រៀងថ្មី

TWICE  គឺជាក្រុមតារាចម្រៀងកូរ៉េនារីដែលមានសមាជិកចំនួន៩នាក់ ដែលសុទ្ធតែជាស្រីស្អាត។

ដោយឡែកថ្មីៗនេះ សមាជិករបស់ក្រុម TWICE ម្នាក់ដែលមានឈ្មោះថា Jihyo បានបង្ហាញកាយវិការបែបអារម្មណ៍រំភើបសប្បាយរីករាយ ជាមួយឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូក ដែលមើលទៅហាក់បីដូចជាខ្លួនកំពុងនៅលើឋានសួគ៌។

គួរបញ្ជាក់ផងដែរថាសកម្មភាពដែលកញ្ញាបានបង្ហាញ គឺស្ថិតនៅក្នុងបទចម្រៀងថ្មី ដែលមានចំណងជើងថា “ More & More” ។

ទោះជាយ៉ាងណាក៏ដោយ Jihyo គឺជាសមាជិកទី ៥ ហើយបន្ទាប់ពី កញ្ញា Sana ដែលមានឱកាសចេញអាល់ប៊ុមទោលរបស់ខ្លួន។

អ្វីដែលរឹតតែពិសេសទៀតនោះបទចម្រៀងរបស់ Jihyo នឹងធ្វើការចេញជាផ្លូវការនៅថ្ងៃទី ០១ ខែ មិថុនា ខាងមុខនេះ វេលាម៉ោង ៦ ល្ងាច នៅក្នុងឆានែល KST ដោយមានចំណងជើងថា “More & More” ។

តោះចង់ដឹងថាបទចម្រៀងអាល់ប៊ុមទោលថ្មីរបស់ Jihyo ពិរោះ និងប្លែកភ្នែកកម្រិតណាសូមរង់ចាំតាមដានទាំងអស់គ្នា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖allkpop

from: https://tnaot.com/km/m/detail/article/9226168