យោងតាមប្រភពពត៌មាន Mirror ក្លឹបយក្ស Barcelona និងក្លឹប Juventus បានកំពុងព្រមព្រៀងគ្នាលើការដោះដូរកីឡាករបីរូប មុនពេលដែលទីផ្សារដោះដូរកីឡាករត្រៀមបើកឡើងវិញសម្រាប់រដូវកាលថ្មី។
ដោយសារតែវិបត្តិ Covid 19 ធ្វើអោយក្លឹបធំៗផ្សេងៗចាប់ផ្តើមត្រៀម និងជួសជុសឡើងវិញនៅក្រុមរបស់ខ្លួន ដើម្បីអោយចលនានៃការលេងមានភាព ច្នៃប្រឌិតឡើងវិញផងដែរ។
ការព្រមព្រៀងនេះគឺយើងឃើញថា Juventusត្រូវបាត់បង់កីឡាករពីររូបគឺ Miralem Pjanic និង Mattia de Sciglio ទៅអោយក្លឹប Barcelona ដើម្បីយកខ្សែការពារស្លាបស្តាំ Nelson Semedo មកវិញ ។
ក្នុងកិច្ចសន្យាក៏បានបញ្ជាក់ថា Juventusត្រូវបង់លុយចំនួន២២លានផោន បន្ថែមទៀតដើម្បីយកខ្សែការពារNelsobn Semedo សញ្ជាតិ ព័រទុយហ្គាល់នេះ។ តើអ្នកគិតថា Juventus រឺ Barcelonaទទួលបានប្រយោជន៍ច្រើនជាងក្នុងកិច្ចព្រមព្រៀងនេះ?