Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូន​ខ្មែរ​គួរ​ដឹង! វត្ត​​ក្នុង​នគរ​សៀម​នេះ​ហើយ ជា​កន្លែង​​ព្រះ​បាទ​នរោត្តម​គ្រង​រាជ្យ​​

វត្ត​ព្រះ​ជេតុពនវិមលមង្គលារាមរាជវរមហាវិហារ (วัดพระเชตุพนวิมลมังคลารามราชวรมหาวิหาร) ឬ​វត្ត​ពោធិ៍ (โพธิ์) ជា​វត្ត​ដ៏​សំខាន់​មួយ​របស់​រាជ​អាណាចក្រ​ថៃ​ ត្រូវ​បាន​ចាត់​ជា​ព្រះ​អារាម​ហ្លួង​ថ្នាក់​ឯក​ប្រភេទ​រាជ​វរ​មហា​វិហារ និង​ជា​វត្ត​ប្រចាំរជ្ជកាលទី១ ក្រុងរតនកោសិន្ទ្រ​​។

វត្ត​នេះ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ចុះ​ជា​បេតិកភណ្ឌពិភពលោក ប្រចាំភូមិភាគអាស៊ីប៉ាស៊ីហ្វិក កាលពីខែមីនា ឆ្នាំ​២០១៨​។ ក្រៅ​ពី​វត្ថុមានតម្លៃច្រើនរាប់មិនអស់នៅក្នុងទីអារាមនេះ វត្តនេះក៏ជាទីប្រតិស្ឋានព្រះចេតិយ៍​ព្រះមហាក្សត្រ​​ជា​ច្រើន​ព្រះអង្គ។

វត្តព្រះជេតុពនវិមលមង្គលារាមរាជវរមហាវិហារនេះ គឺជាទីប្រារព្ធបរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម ព្រហ្មបរិរក្ស ព្រះចៅក្រុងកម្ពុជាធិបតី មុនពេលដែលព្រះអង្គយាងត្រឡប់​មកសោយរាជ្យនៅនគរកម្ពុជា​ជាផ្លូវ​ការ។

បន្ទាប់ពីពិធីរាជាភិសេករួច ព្រះអង្គត្រូវបានព្រះមហាក្សត្រីថៃយាងចូលគាល់ ដើម្បីជម្រាបលា ព្រះបាទសម្ដេច​ព្រះចម​ក្លៅចៅយូហួរ ព្រមទាំងបានប្រទានព្រះបរមាភិធេយ្យជា ព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម ព្រហ្មបរិរក្ស ព្រះចៅ​ក្រុងកម្ពុជាធិបតី។

បន្ទាប់មករាជការស្យាមបានចាត់ទ័ពជើងទឹកបញ្ជូនព្រះអង្គមកក្រុងកំពត និងបន្តដំណើរមកក្រុងឧត្ដុង្គមានជ័យ និង​ក្រោយមកពិធីរាជាភិសេកជាព្រះមហាក្សត្រីកម្ពុជា យ៉ាងពេញលេញតាមបរមខត្តិយរាជប្រពៃណី ត្រូវបាន​ប្រារព្ធ​ធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ដោយមានតំណាងរាជការបារាំងសេស និងរាជការសៀមចូលរួមផងដែរ។

កម្ពុជាក្រោយសម័យអង្គរបានធ្លាក់ដុនដាបរហូតស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្យាមអស់ជាច្រើនឆ្នាំ​។ កម្ពុជា​បាន​ក្លាយជាទីហែកហួររវាងប្រទេសអណ្ណាម និងសៀម។ ក្រោយពេលព្រះករុណា ព្រះហរិរក្សរាមាធិបតី ព្រះអង្គដួង ទ្រង់​សុគតទៅ សៀមបានសម្រេចចិត្តគាំទ្រ ព្រះអង្គម្ចាស់រាជាវតី (ព្រះនាមព្រះ នរោត្ដម មុនរាជាភិសេក) ឲ្យឡើងគ្រងរាជ្យ៕


from: https://tnaot.com/km/m/detail/article/9225976