Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Newcastle ដាក់ការចាប់អារម្មណ៍ Zaha របស់ Crystal ដែលមានតម្លៃ ៧៣លានដុល្លារ

(ឡុងដ៍)៖ Newcastle United បានបង្ហាញមហិច្ឆតាទិញយកកីឡាករខ្សែបម្រើស្លាប Wilfried Zaha របស់ក្លិប Crystal Palace ដែលមានតម្លៃខ្លួនប្រមាណ ៦០លានផោន ស្មើនឹង ៨៣លានដុល្លារនៅក្នុងទីផ្សារដោះដូរកីឡាករនាខែកក្កដា-សីហាខាងមុខនេះ។

ខ្សែបម្រើវ័យ ២៧ឆ្នាំសញ្ជាតិកូដឌីវ័រខាងលើនេះ ត្រូវបានក្លិបគូប្រជែងនៅ Premier League កាំភ្លើងធំ Arsenal បរាជ័យម្តងមកហើយកាលពីខែមករា ឆ្នាំ២០២០ ក្នុងការនាំយក Zaha មកកាន់ទឹកដី Emirates ដោយសារតែតម្លៃខ្លួន មិនអាចទទួលយកបាន។

តែយ៉ាងណា ការចង់លេងឲ្យក្លិបធំ ដើម្បីមានឱកាសបង្ហាញខ្លួននៅក្របខណ្ឌអឺរ៉ុប UEFA Champions League ទំនងជាធ្វើឲ្យកីឡាករស្បែកខ្មៅខាងលើនេះចាកចេញពីក្លិបដែលស្ថិតក្រោមការបង្វឹករបស់ Roy Hodgson នាពេលដ៏ខ្លីខាងមុខនេះ ដោយមិនប្រាកថា ក្លិបសារិកាព្រៃទទួលបានរូបគេនោះដែរ។ នេះបើតាមការចេញផ្សាយដោយ The Sun។

មួយវិញទៀត ដំណើរការផ្ទេរអាចច្បាស់នឹងកើតមានឡើង ក៏អាស្រ័យទៅលើក្លិបមានម្ចាស់ថ្មីដែរ ដែលជាសេដ្ឋីមានភាគហ៊ុនធំមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលកំពុងដាក់សំណើសុំទិញក្លិបដាច់ក្នុងតម្លៃ ៣០០លានដផោន ស្មើនឹង ៣៦៣លានដុល្លារ ដើម្បីយកមកគ្រប់គ្រងដាច់តែម្តង ដោយក្នុងនោះម្ចាស់ក្លិបថ្មីក៏មានបំណងបណ្តេញគ្រូបច្ចុប្បន្ន Steve Bruce ចេញពីតំណែង និងដាក់ Mauricio Pochettino ជំនួសថែមទៀតផង៕

from: https://tnaot.com/km/m/detail/article/9225962