Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីកម្ពុជាគ្រប់គ្រងមេរោគ Covid-19 ប្រកបដោយប្រសិទ្ធិភាព?

(ភ្នំពេញ)៖ បច្ចុប្បន្នដោយសារការរាតត្បាតនៃជំងឺមេរោគកូវីដ១៩ បានសម្លាប់មនុស្សក្នុងពិភពលោកទំាងមូលប្រមាណជាង៣០ម៉ឺននាក់ និងអ្នកឆ្លងជំងឺជិត៤.៨លាននាក់ ដែលក្នុងនេះ ប្រទេសអភិវឌ្ឍសេដ្ឋកិច្ចធំៗស្ទើរតែទំាងអស់សុទ្ធតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះមាន សហរដ្ឋអាមេរិក ចិន រស្ស៊ី អ៉ីតាលី បារំាង អង់គ្លេស និងអេស្ប៉ាញ ជាដើម គឺបានធ្វើឲ្យស្ថានភាពពិភពលោក អាចប្រៀបបានទៅនឹងសង្រ្គាមលោកលើកទី៣។ ពីព្រោះប្រទេសទំាងអស់ក្នុងពិភពលោក តិចឬច្រើនបានត្រូវរាតត្បាតដោយជំងឺមេរោគនេះទំាងអស់ គ្រាន់តែធ្ងន់ធ្ងរឬស្រាលប៉ុណ្ណោះ។ ដោយសារការរាតត្បាតនៃមេរោគនេះនៅតែមានទ្រង់ទ្រាយសាហាវបែបនេះ សំនួរសួរថា ហេតុអ្វីកម្ពុជាគ្រប់គ្រងកូវីដ១៩ប្រកបដោយប្រសិទ្ធិភាព?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្ដិអង្គភាពព័ត៌មាន Fresh News ដោយកត់សម្គាល់ថា សព្វថ្ងៃបើនិយាយពីមេរោគកូវីដ១៩ ជាទូទៅប្រទេសតូច ឬធំគឺជួបប្រទះនឹងបញ្ហាដូចគ្នា។ បើដូចនេះបើនិយាយអំពីបញ្ហាប្រឈមកូវីដ១៩នេះ គឹឈរលើការវិនិច្ឆ័យពីរចំណុច៖ ទី១៖ បរិមាណនៃអ្នកឆ្លងនិងអ្នកស្លាប់ និងទំហំផ្ទៃប្រទេសនិងធាតុអាកាស និងធនធានរបស់ប្រទេស និងទី២៖ គឺចំណាត់ការរបស់អ្នកគ្រប់គ្រងប្រទេស។ បើហេតុនេះបើនិយាយពីមេរោគនេះ នរណាក៏ដឹងដែរថា បានចាប់ផ្ដើមដំបូងនៅទីក្រុងវ៉ូហាន ប្រទេសចិននាចុងឆ្នាំ២០១៩ អ៊ីចឹងហើយបាន WHO ឲ្យឈ្មោះថា កូវីដ១៩។

ឃើញសភាពការណ៍បែបអាសន្នយ៉ាងនេះ មានប្រទេសមួយចំនួនបានប្រុងជើងប្រួលយ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់ជាទីបំផុត ក្នុងនោះមានកម្ពុជាមួយផងដែរ ក្រោមការដឹងនំាដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន។ លោក រត្ន័ សណ្ដាប់ បន្ដថា ស្ថិតក្នុងស្ថានភាពនេះ សម្ដេចតេជោ បានចាត់វិធានការណ៍ទាន់ពេលវេលា ក្នុងនោះមាន៖ បានបង្កើតគណៈកម្មាធិការជាតិមួយដែលសម្ដេច បានសំរេចចិត្ដធ្វើជាប្រធានដោយខ្លួនឯង ហើយបានចាត់វិធានការណ៍ផ្សេងៗជាបន្ដបន្ទាប់ដូចជា៖

* បានចេញចរាចរឲ្យមន្ទីរពេទ្យទំាងអស់ ក្នុងប្រទេសចាត់វិធានការណ៍ឲ្យបានហ្មត់ចត់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពិនិត្យ ព្យាបាល និងតាមដានជំងឺមេរោគឆ្លងកូវីដ១៩នេះ

* ក្រសួងសុខាភិបាលដែលជាសេនាធិការរបស់គណៈកម្មាធិការ ត្រូវធ្វើរបាយការណ៍ជាប្រចំា និងផ្សព្វផ្សាយឲ្យបានទូលាយ ដើម្បីឲ្យស្ថាប័នរដ្ឋទំាងអស់ និងសាធារណជនទូទំាងប្រទេស បានជ្រួលជ្រាបដើម្បីមានការប្រុងប្រយ័ត្នខ្ពស់

* ប្រព័ន្ធផ្សព្វផ្សាយ មានទូរទស្សន៍ សារព័ត៌មានជាដើម ត្រូវផ្សព្វផ្សាយព័ត៌មានអំពីលក្ខណះនៃអាការៈរោគសញ្ញានិងវិធានការនានាដោយរួមទំាងរបៀបការពារដែលប្រជាពលរដ្ឋត្រូវយល់ឲ្យបានច្បាស់ នូវវិបត្ដិដែលមេរោគឆ្លងនេះ ដែលវាអាចនឹងញំាញីាកំទេចគ្រួសារ សង្គមជាតិទំាងមូល

* បានចេញបញ្ជាដល់គ្រឹះស្ថានរដ្ឋ ក្រសួងមន្ទីរ បែងចែកកាលវិភាគការងារ មិនឲ្យធ្វើការកកកុញណែនណាន់គ្នា។ អ្នកធ្វើការត្រូវមានស្មារតី យកពេលទំនេរចុះមូលដ្ឋានអប់រំប្រជាជន គណៈដឹកនំាភូមិ ឃុំ ស្រុក ខេត្ដ ឲ្យបានយល់ជ្រួតជ្រាបពីវិធានការណ៍ការពារខ្លួន និងវិធានការណ៍ប្រុងប្រយ័ត្នកម្រិតខ្ពស់។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថា ជាក់សែ្ដងថ្មីៗនេះសម្ដេច បានចាត់វិធានការណ៍បន្ថែមទៀត ក្នុងស្មារតីទទួលខុសត្រូវជួយធានាដល់សុខមាលភាពពលករ ដែលធ្វើចំណាកស្រុកពី កូរ៉េ ម៉ាទ្បេស៊ី ពិសេសពីប្រទេសថៃ ពេលដែលប្រទេសនេះកំពុងជួបវិបត្ដិធ្ងន់ធ្ងរនឹងរោគកូវីដ១៩ដែរនោះ។ ថៃបានបានរុញពលករខ្មែរឲ្យធ្វើមាតុភូមិវិវត្ដន៍វិញស្ទើរទំាងអស់ ដែលនេះជាបញ្ហាដ៏ចម្បងមួយទៀត គឺការបារម្ភពីការឆ្លងមេរោគពីខាងក្រៅចូលមកក្នុងប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានចាត់វិធានការណ៍យ៉ាងលំអិត ដូចតទៅ៖

* រៀបចំយានយន្ដដឹកជញ្ជួនធំៗ ជាច្រើនរយគ្រឿងមិនឲ្យពលករធ្វើដំណើររហេតរហូត

* រៀបចំសណ្នាគារ ឬកន្លែងស្នាក់នៅ ជាច្រើនសម្រាប់ដាក់ពលករឲ្យរស់នៅដោយទ្បែក(Quarantine -ចតា្ដទ្បីស័ក) ឲ្យបាន១៤ថ្ងៃ និងបានផ្ដល់អាហារនិងការថែទំាសុខភាពដល់ពលករទំាងអស់នោះ។ ក្នុងនោះ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការជួយពលកររាប់ម៉ឺននាក់ទំាងអស់នោះ ដែលធ្វើដំណើរមកយ៉ាងគំហុកបែបនេះ ដើម្បីបុព្វហេតុតែមួយគត់គឺធ្វើយ៉ាងណាចៀសវាងការឆ្លងមេរោគកូវីដ១៩ តៗគ្នាក្នុងគ្រួសារនិងសង្គម។

* ចំពោះទីផ្សារវិញ រាជរដ្ឋាភិបាលបានអំពាវនាវដល់អាជីករ អ្នកលក់ដូរផ្សារ មិនឲ្យធ្វើវិច្ឆេទកម្មលើវិបត្ដិនៃមេរោគឆ្លងកូវីដ១៩នេះ ដោយមិនឲ្យស្ដុកទុកផលិតផលការពារ ដូចជា ម៉ាសពាក់មុខ (Mask) អាល់កុលជូតសំអាតដៃជាដើម។

* បានចេញបញ្ជាឲ្យផ្អាកការសិក្សាជាបណ្ដោះអាសន្នគ្រប់គ្រឹះស្ថានសិក្សា សារៈមន្ទីរ ក្លឹបកំសាន្ដ ការដើរកំសាន្ដនាពិធីបុណ្យចូលឆ្នាំ ។ល។ ពិសេសដំណើរចេញក្រៅផ្ទះដោយមិនចំាបាច់ដើម្បីការពារការឆ្លងជំងឺពីគ្នាទៅវិញទៅមកជាយថាហេតុ។

លោក រត្ន័ សណ្ដាប់ បានសង្កត់ធ្ងន់ថា ចំពោះវិធានការណ៍ពិសេសមួយទៀត គឺដើម្បីទប់ទល់នឹងការឆ្លងមេរោគតាមរយៈអ្នកទេសចរណ៍ និងអ្នកដំណើរដែលមកប្រទេសកម្ពុជាតាមយន្ដហោះនោះ សម្ដេចបានបានដាក់ចេញនូវវិធានការណ៍យ៉ាងជាក់លាក់ដូចជា ៖

* បានធ្វើការត្រួតពិនិត្យនិងចំរាញ់យ៉ាងហ្មត់ចត់ ពិសេសអ្នកដំណើរមកពីប្រទេសដែលមានវិបត្ដិមេរោគឆ្លងច្រើន ដោយមានការដាក់Quarantine១៤ថ្ងៃ និងជួយព្យាបាលអ្នកដំណើរដែលមានជំងឺឆ្លងមេរោគនេះ ហើយដោយពុំយកតម្លៃសេវារហូតដល់បានជាសះស្បើយ

* បានចេញប្រកាសមិនឲ្យបរទេស ដែលមានសញ្ជតិប្រទេសដែលរងគ្រោះច្រើនជាងគេចូលមកប្រទេសខ្មែរ ក្នុងនោះមាន៖ បារំាង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី អឺរ៉ង់ និងសហរដ្ឋអាមេរិករហូតដល់មានបទបញ្ជាជាថ្មី។

ទន្ទឹមនឹងនេះបេះដូងមនុស្សធម៌សម្ដេច បានអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ដែលជាក្រុមហ៊ុនសហរដ្ឋអាមេរិក ដឹកអ្នកទេសចរណ៍២២៥៧នាក់ រួមមាន៤១ជាតិសាសន៍ ដែលបានរសាត់អណ្ដែតលើផ្ទៃមហាសមុទ្រគ្មានកោះត្រើយ ចូលចតនៅកំពង់ផែអន្ដរជាតិខេត្ដព្រះហនុ គឺបន្ទាប់ពីនាវានេះត្រូវបានបណ្ដាកោះនិងប្រទេសជប៉ុន, កូរ៉េខាងត្បូង, ហ្វីលីពីន, ថៃ ,កោះហ្គំា(សហរដ្ឋអាមេរិក) និងអាជ្ញាធរតៃវ៉ាន់ បានបដិសេធពុំឲ្យចូលចតព្រោះតែខ្លាចឆ្លងជំងឺកូវីដនេះ។

ចំពោះទឹកចិត្ដមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លារបស់សម្ដេច បានធ្វើឲ្យរំជួលចិត្ដដល់ប្រជាជាតិនានាលើភពផែនដី មេដឹកនំាលើពិភពលោកទំាងតូចទំាងធំ ពិសេសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា បានបង្ហោះសារតាមTwiter ផ្ទាល់ខ្លួនដ៏មានអត្ថន័យថា « សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង និងថាសហរដ្ឋអាមេរិកនឹងចងចំាអំពើល្អរបស់កម្ពុជា»។ បើដូច្នេះចំពោះចំណាត់ការដ៏ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយរបស់ប្រមុខដឹកនំារាជរដ្ឋាភិបាលកម្ពុជាដូចពោលខាងលើ បានលទ្ធផលជាក់ស្ដែងនោះគឺ ៖ ទី១៖ អ្នកជំងឺដែលឆ្លងរោគមានចំនួនតិចបំផុតគឺ១២២ករណី ,ទី២៖ បានព្យាបាលជាសះស្បើយទំាងចំនួន១២២នាក់អស់ជាស្ថាបពរ និង៣៖ នៅមិនឃើញមានអ្នកជំងឺដែលឆ្លងមេរោគកូវីដថ្មីៗនេះទៀតទ្បើយ។

ជាសរុប លោក រត្ន័ សណ្ដាប់ បានកត់សម្គាល់ឃើញផងដែរថា ទោះបីជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានទទួលផលវិជ្ជមានគួរជាទីមោទនយ៉ាងណាក៏ដោយ ក៏មានសារព័ត៌មានខ្លះពិសេស Channel News Asia នៅប្រទេសិង្ហបុរីដែលប្រទេសខ្លួនកំពុងទទួលគ្រោះមេរោគឆ្លងយ៉ាងគំហុករាប់រយនាក់ជារៀងរាល់ថ្ងៃ បានរិះគន់កម្ពុជាថា ហេតុអ្វីកម្ពុជាមានករណីឆ្លងមានតិចម៉្លេះ ? អស្ចារ្យណាស់! ខ្លួនឯងមិនកើត បែរយកគេទៅប្រៀបធៀបនិងខ្លួន។

ក្នុងករណីនេះ មិនខុសពីប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ លើពិភពលោក ដែលបច្ចុប្បន្ននេះគឺទន្ទេញដដែលៗបន្ទោសចិនថា ហេតុអ្វីប្រទេសចិន ដែលជាមូលដ្ឋានមេរោគឆ្លង បែរជាទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពយ៉ាងដូច្នោះដែរ !!

បើដូច្នេះចំពោះករណីនេះ គេគួរវាយតម្លៃខ្ពស់ ទៅលើភាពប្រាកដនិយមរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានយល់សភាពការណ៍ នឹងទប់ស្កាត់វិបត្ដិមេរោគទាន់ពេលវេលាពិសេសបានចាត់វិធានការណ៍ ប្រកបដោយសុភវិនិច្ឆ័យ ដោយឈរលើស្មារតីកម្ពុជា ជាប្រទេសតូច មានធនធានស្ដួចស្ដើង តែមានស្មារតីទទួលខុសត្រូវខ្ពស់!

ដោយទ្បែកចំពោះប្រទេសមហាអំណាចដែលសំអាងថា ខ្លួនជាប្រទេសធំមានធនធានមហាសាល តែបើអ្នកដឹកនំាខ្វះសុភវិនិច្ឆ័យ ទេពកោសល្យនិងការទទួលខុសត្រូវ ធ្វើសេចក្ដីសំរេចមិនសូវចំទិសដៅ គឺនោះហើយជាកត្ដាដែលនំាឲ្យពិភពលោកកំពុងជួបប្រទះនឹងវិបត្ដិដ៏ធ្ងន់ធ្ងរនោះ!៕

from: https://tnaot.com/km/m/detail/article/9225927