Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌូនេស៊ី ជំរុញឲ្យក្រុមហ៊ុនអ៊ិនធើរណេតបង់ពន្ធ ចាប់ពីខែកក្កដា

ឥណ្ឌូនេស៊ី នឹងជំរុញឲ្យបណ្ដាក្រុមហ៊ុនអ៊ិនធើរណេតធំៗ បង់ពន្ធលើតម្លៃបន្ថែម (VAT) ចំពោះការលក់ផលិតផលឌីជីថល និងសេវាកម្ម ចាប់ពីថ្ងៃទី១ ខែកក្កដា ហើយនេះជាផ្នែកមួយ នៃការខិតខំប្រឹង​ប្រែង ដើម្បីបង្កើននូវប្រាក់ចំណូល នៅក្នុងអំឡុងពេលរីករាលដាល នៃវីរុសកូរ៉ូណា។

បើយោងតាមមន្រ្ដីពន្ធដារ នៃប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ការរីករាលដាល នៃវីរុសកូរ៉ូណានេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី។ ដោយសារតែបញ្ហានេះ ទើបរដ្ឋាភិបាលជំរុញឲ្យបណ្ដាក្រុមហ៊ុនអ៊ិនធើរណេតធំៗ ត្រូវបង់ពន្ធលើតម្លៃបន្ថែម (VAT) សម្រាប់ការលក់ផលិតផលឌីជីថល និងសេវាកម្ម។ នេះក៏ជាវិធានការ សម្រាប់ការបង្កើនប្រាក់ចំណូល នៅក្នុងអំឡុងពេល នៃកូវីដ១៩នេះ។

បើយោងតាមការស្រាវជ្រាវរបស់ Google, Temasek Holding និង Brain & Company បានឲ្យដឹងថា សេដ្ឋកិច្ចពីអ៊ិនធើរណេតរបស់ឥណ្ឌូនេស៊ី មានកំណើនខ្ពស់ និងលឿនជាងគេ នៅក្នុងតំបន់អាស៊ាន ហើយគេរំពឹងថា នឹងកើនដល់១៣០ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៥។

រដ្ឋាភិបាលបានព្យាករថា ប្រាក់ចំណូលរបស់រដ្ឋ នឹងធ្លាក់ចុះប្រហែល១០ភាគរយ នៅក្នុងឆ្នាំនេះ ដោយសារតែឥទ្ធិពល នៃការផ្ទុះរីករាលដាលកូវីដ១៩។ រីឯតម្លៃទំនិញបានចុះថោក ហើយត្រូវបានគេព្យាករថា កំណើនសេដ្ឋកិច្ច នឹងធ្លាក់ចុះ២,៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានកំណើន រហូតដល់៥ភាគរយ។ ឥណ្ឌូនេស៊ីទស្សទាយថា ឱនភាពសារពើពន្ធ រហូតដល់៥,០៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ នេះជាឱនភាពមួយដ៏ធំបំផុត ក្នុងរយ:ពេល១ទសវត្សរ៍កន្លងមកនេះ៕ ប្រែសម្រួលដោយ Nuon 

from: https://tnaot.com/km/m/detail/article/9225767