ចិនបានសម្រេចបញ្ជូនក្រុមឯកទេសស្រាវជ្រាវ មួយក្រុមទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីស្រាវជ្រាវពីការស្លាប់របស់ឯកអគ្គរដ្ឋទូតចិន លោក Du Wei នៅក្នុងផ្ទះរបស់លោក។
នៅថ្ងៃ ទី១៨ ខែឧសភានេះ ចិនបានបញ្ជូនក្រុមជំនាញមួយក្រុមទៅកាន់អ៊ីស្រាអែលដើម្បីស្រាវជ្រាវពីការស្លាប់របស់លោក Du Wei ក្នុងផ្ទះរបស់លោក នៅជាយក្រុង Tel Aviv កាលពីថ្ងៃ ទី១៧ ខែឧសភា។
ក្រុមស្រាវជ្រាវចិនត្រូវបានស្នើឲ្យនៅដោយឡែកពេលទៅដល់អ៊ីស្រាអែល ដើម្បីបញ្ជៀសការឆ្លងកូវីដ១៩ ហើយក្រុមស្រាវជ្រាវរបស់ចិននឹងបើកការស្រាវជ្រាវដាច់ដោយឡែក រួចរៀបចំដឹកសាកសពឯកអគ្គរដ្ឋទូត វិលត្រឡប់មកប្រទេសចិន វិញ។
ជាមួយគ្នានេះដែរ អ៊ីស្រាអែល ក៏បានបើកការស្រាវជ្រាវ ពីការស្លាប់របស់ឯកអគ្គរដ្ឋទូត Du Wei ។ បើតាមការស្រាវជ្រាវជាបឋម ឯកអគ្គរដ្ឋទូតមិនបានរងការវាយប្រហារពីខាងក្រៅនោះឡើយ ។ ដូច្នេះមានការសង្ស័យថា លោកអាចស្លាប់ដោយជំងឺបេះដូង។
លោក Du Wei បានតែងតាំងជាអគ្គរដ្ឋទូតប្រចាំនៅក្នុងប្រទេសអ៊ីស្រាអែល កាលពី ខែកុម្ភៈ ឆ្នាំ២០២០ ហើយលោកបានទៅកាន់អ៊ីស្រាអែល កាលពីខែមេសាឆ្នាំ២០២០ ដោយត្រូវកាត់ផ្តាច់រយៈពេល១៤ថ្ងៃផងដែរ។ ក្រសួងការបរទេសចិនបង្ហាញការសោកស្តាយយ៉ាងខ្លាំងពីការស្លាប់ ខាលើរបស់អគ្គរដ្ឋទូត Du Wei ប៉ុន្តែក្រសួងការបរទេសមិនបានបញ្ជាក់លម្អិតពាក់ព័ន្ធការស្លាប់នោះឡើយ៕ ប្រែសម្រួលដោយ់៖MEO