Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្លាក់យន្តហោះយោធា នៅកាណាដា​

កាលពីថ្ងៃ ទី​១៧ ខែឧសភា យន្តហោះចម្បាំងមួយគ្រឿង មកពី​កងពល​ Snowbirds ​របស់កម្លាំងទាហានអាកាសកាណាដា ​បានជួបគ្រោះថ្នាក់ធ្លាក់ នៅ​ទីក្រុង​ Kamloops ​ ក្នុងរដ្ឋ​ British Columbia ។​ អាកាសយានិកបានបាញ់ឆត្រយោងចេញទាន់ពេលវេលា​ ប៉ុន្តែក៏មានមនុស្សម្នាក់រងរបួសផងដែរ​។

បើតាមការប្រកាសរបស់កម្លាំងទាហានអាកាសកាណាដា​​ បានបញ្ជាក់ថា ​កងពលយន្តហោះសម្តែង Snowbirds បានជួបគ្រោះថ្នាក់ នៅទីក្រុង​ Kamloops ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះឡើយ។ ចំណែកស្ថានភាពរបស់អាកាសយានិក ក៏មិនទាន់បញ្ជាក់ថា យ៉ាងណានោះដែរ។

ក្នុងថ្ងៃជាមួយគ្នានេះដែរ តាមបណ្តាញសង្គម​ Twitter ​មន្ត្រីសុខាភិបាល ក្នុងតំបន់​លោក​ Adrian Dix ​បានប្រកាសថា មានមនុស្សម្នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ​។

នៅក្នុងឃ្លីបវីដេអូ​បង្ហាញឲ្យឃើញថា យន្តហោះជួបបញ្ហាពេល​ចាប់ផ្តើមហោះហើរ ហើយអាកាសយានិកបានបាញ់ឆត្រយោងចេញក្រៅទាន់ពេលវេលាមុនពេលយន្តហោះផ្ទុះឆេះ​។

បណ្តាញទូរទស្សន៍​ CFJC បានផ្សព្វផ្សាយព័ត៌មាន ស្តីពីផ្ទះមួយខ្នងត្រូវបានឆេះ​ ដោយសារតែយន្តហោះធ្លាក់ ។ នេះជាករណីទីពីរហើយដែលជួបគ្រោះថ្នាក់ពាក់ព័ន្ធក្រុមយន្តហោះចម្បាំង​ Snowbirds ​។ កាលពី ខែតុលា ឆ្នាំ​២០១៩ យន្តហោះមួយគ្រឿងរបស់ក្រុមនេះបានជួបគ្រោះថ្នាក់ ​ក្នុងតំបន់ដែលមិនមានពលរដ្ឋរស់នៅ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9225647