ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានស្លាប់ និងរបួសធ្ងន់ ១០នាក់ ស្រាល ៦នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។
បើយោងតាមរបាយការណ៍របស់អគ្គស្នងកានគរបាលជាតិ បានបញ្ចេញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ កាលពីម្សិលមិញនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ២០នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៦លើក ដែលបានកើតឡើងកាលពីថ្ងៃទី១៧ ខែឪឧសភា ឆ្នាំ២០២០។
សូមជម្រាបថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ រាជរដ្ឋាភិបាលបានអនុវត្តនច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយដាក់ទោសដ៏ធ្ងន់ធ្ងរលើជនណាល្មើសច្បាប់ ជាពិសេសបើកបរពេលស្រវឹង។ ការអនុវត្តនច្បាប់ផ្លូវគោកថ្មីនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ទ្រព្យសម្បត្តិទាំងគ្រួសារ និងប្រទេសជាតិ ធំធេងណាស់៕ ដោយ៖ តារា