កាលពីថ្ងៃទី ១៦ ខែឧសភា គូស្នេហ៍តារាសម្ដែង Ken Phupoom និង Esther Supreeleela បានចូលរួមក្នុងកម្មវិធី ‘Woody From Home’ ។ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះបាននិយាយអំពីពិធីមង្គលការក្នុងក្តីសុបិន្តរបស់ពួកគេនៅក្នុងកម្មវិធីជាមួយពិធីករ លោក Woody Milintachinda ។
Ken Phupoom និង Esther Supreeleela បាននិយាយថាពួកគេចង់មានពិធីមង្គលការតូចមួយជាមួយបរិយាកាសកក់ក្តៅ។ សម្រាប់ភ្ញៀវរបស់ពួកគេ គឺជាគ្រួសារនិងជាមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ។
Esther Supreeleela បានបន្ថែមទៀតថានាងចូលចិត្តឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ធម្មតា។ ជាមួយគ្នានេះផងដែរពួកគេទាំងពីរបានបង្ហាញថាពួកគេមិនទាន់មានគម្រោងរៀបការនៅឡើយទេ៕