ដើមឈើព្រៃមួយដើមដែលអាជ្ញាធររក្សាទុកធ្វើជារង្វង់មូលនៅកណ្តាលទ្រូងផ្លូវស្ថាបនាថ្មីជិតចុងឆ្នេរអូរត្រេះ កំពុងទាក់ទាញការចាប់អារម្មណ៍មហាជនជាខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយក៏ត្រូវបានក្រុមការងារយុវជន ប្រកាសដាក់ឈ្មោះថា “ដើមឈើចាំស្នេហ៍”។
ការដាក់ឈ្មោះទៅលើដើមឈើមួយដើមនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នេះក្នុងពេលដែលប្រតិភូថ្នាក់ដឹកនាំសម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យលទ្ធផលស្ថាបនាផ្លូវថ្មីក្នុងខេត្តព្រះសីហនុ៕ ដោយ ៖ សុង យូ