Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសហ្វីលីពីនប្រកាសថាផ្សារទំនើបនឹងត្រូវបិទម្តងទៀតប្រសិនបើភ្ញៀវមិនរក្សាគម្លាត

កាលពីថ្ងៃអាទិត្យនេះរដ្ឋាភិបាលហ្វីលីពីនបានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូរ៉ូណា​ បន្ទាប់ពីមានមនុស្សជាច្រើនបានចូលទៅក្នុងផ្សារទំនើបនិងមិនអើពើអំពីសារសុវត្ថិភាព​ក្នុងអំឡុងពេលដែលអាជ្ញាធរចាប់ផ្តើមបន្ធូរបន្ថយការចាក់សោរប្រទេសដែលមានរយៈពេលពីរខែកន្លងមកនេះ។

រូបភាព​ដែលបង្ហាញអំពីអ្នកដើរផ្សារ​ទំនើបមួយចំនួនក្នុង​ទីក្រុងម៉ានីល​ដែលបានរំលោភលើគោលការណ៍​រក្សាគម្លាត​​ត្រូវបាន​ផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍​ ហើយធ្វើឱ្យមានការរិះគន់និងការដាស់តឿនពីសាធារណជនយ៉ាងខ្លាំងក្នុងការជំរុញឱ្យរដ្ឋាភិបាលចេញសេចក្តីព្រមានអំពីសុខភាព។ អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បានមានប្រសាសន៍ថា«យើងបានណែនាំដល់សាធារណជនសូមកុំឲ្យមាន​ការប្រឆាំងនឹងគោលការណ៍រក្សាគម្លាតដែលអាជ្ញាធរបានចែងមក បន្ទាប់ពីអាជ្ញាធរបានរកឃើញថាមានប្រជាជនមួយចំនួនមិនយកចិត្តទុកដាក់អនុវត្តគោលការណ៍របស់ប្រទេស»។ រដ្ឋាភិបាលបានព្រមានថាផ្សារទំនើបនានានឹងត្រូវបិទទ្វារម្តងទៀតប្រសិនបើពួកគេមិនអនុវត្តវិធានការឃ្លាំមើលការរក្សាចម្ងាយរវាងភ្ញៀវទាំងឡាយនោះទេ។ ហ្វីលីពីនបានរាយការណ៍ថាមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួន ១២៥១៣ នាក់ ​និង​មានអ្នកស្លាប់ចំនួន ៨២៤ នាក់។

រូបតំណាង

លោក Roque ​បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងត្រូវតែយល់ថាយើងបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងជាបណ្តើរៗ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានភាពរស់រវើកឡើងវិញ ប៉ុន្តែមិនមែនដោយសារតែយើងមានសុវត្ថិភាពនោះទេ»។ យើងត្រូវតែបន្តការប្រុងប្រយ័ត្នចំពោះហានិភ័យនៃវីរុសដ៏កាចសាហាវនេះបន្តទៀត។ 

កែសម្រួលដោយ៖ ភារ៉ា 

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9224968