Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រន្ទះបាញ់ផ្ទាំងសូឡាផ្ទុះឆាបឆេះ រងរបួសធ្ងន់-ស្រាលមនុស្ស ០២នាក់

នៅវេលាម៉ោង ០៦និង២៨នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នេះមានករណីរន្ទះបាញ់ផ្ទាំងសូឡាផ្ទុះឆាបឆេះ បណ្តាលឱ្យមានមនុស្ស ០២នាក់ រងរបួសធ្ងន់-ស្រាល ស្ថិតក្នុងភូមិឡាំងអាវ ឃុំកោះប៉ង់ ស្រុកវើនសៃ ខេតរតនគិរី។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុខណៈមេឃកំពុងភ្លៀង ជនរងគ្រោះទាំងពីរនាក់បានអង្គុយនៅក្រោមផ្ទះ លុះក៏ជួបគ្រោះរន្ទះបាញ់ផ្ទាំងសូឡាលើដំបូលផ្ទះ បណ្តាលឱ្យឆាបឆេះទាំងពីរនាក់តែម្តង។

ជនរងគ្រោះមានឈ្មោះ ម៉ុង ពេម ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ រងរបួសធ្ងន់ និងឈ្មោះ ហយ ណៃ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ រងរបួសស្រាល។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពវើនសៃ និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9224967