Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Rooney មានការសោកស្តាយដែល Man Utd សម្រេចបញ្ចប់តំណែងលោក van Gaal លឿនពេក

ខ្សែប្រយុទ្ធ Wayne Rooney មានអារម្មណ៍ថាក្លិបបិសាចក្រហម Manchester United បានសម្រេចចិត្តខុសក្នុងការបណ្តេញ លោក Louis van Gaal ចេញពីតំណែងជាគ្រូបង្វឹកបង្គោល កាលពីឆ្នាំ២០១៦ ក្រោយដឹកនាំបានត្រឹមតែពីររដូវកាល។

ក្រោយ លោក van Gaal ចាកចេញពីទឹកដី Old Trafford ក្លិប Man Utd បានតែងតាំង លោក Mourinho ឱ្យមកដឹកនាំបន្ត។ លោក Mourinho ចូលមកដឹកនាំក្លិប Man Utd បានរយៈពេល ២ រដូវកាលកន្លះ ដោយជួយឱ្យក្លិបបិសាចក្រហមឈ្នះពានរង្វាន់ FA Cup និង Europa League។ លុះនៅអំឡុងឆ្នាំ២០១៨ លោក Mourinho ត្រូវបានក្លិប Man Utd ធ្វើការបណ្តាញចេញ ក្រោយដឹកនាំក្រុមឈ្នះត្រឹមតែ ៧ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៧ ប្រកួតក្នុងក្របខណ្ឌ Premier League។

តែទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ Rooney ដែលជាអតីតកីឡាករ Man Utd បានទទូចថាក្លិបគួរណាតែផ្តល់ឱកាសដល់ លោក van Gaal មួយឆ្នាំទៀត ដើម្បីបញ្ជាក់ថាគាត់អាចដឹកនាំក្លិបឱ្យទទួលបានជោគជ័យ។

Rooney បាននិយាយនៅក្នុងសៀវភៅ(LVG) ថា៖ “ ខ្ញុំមានអារម្មណ៍ក្រៀមក្រំណាស់នៅពេលលោក van Gaal ត្រូវបានបណ្តេញចេញ។ សម្រាប់ខ្ញុំវាពិតជារីករាយណាស់ដែលបានធ្វើការជាមួយគាត់។ យើងគួរតែរក្សាគាត់ឱ្យនៅដឹកនាំមួយរដូវកាលទៀត នោះយើងនឹងខ្លាំងជាងនេះ។ ខ្ញុំមានអារម្មណ៍ថាអ្វីៗកំពុងមានភាពប្រសើរឡើងហើយកីឡាករចាប់ផ្តើមយល់ពីទស្សនៈវិស័យរបស់គាត់។ ក្នុងរយៈពេល ២ ឆ្នាំនេះខ្ញុំបានរៀនសូត្រច្រើនពីគាត់ជាងគ្រូបង្វឹកដទៃទៀត”៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9224912