កាលពីថ្ងៃអាទិត្យនេះប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាចំនួនបីនាក់បន្ថែមទៀតដែលនាំឱ្យប្រទេសនេះមានអ្នកឆ្លងសរុបកើនដល់់ ៣០២៨ នាក់ និងមិនមានអ្នកស្លាប់ថ្មីនោះទេ។ ថៃបានបន្ធូរបន្ថយការរឹតបន្តឹងក្នុងតំបន់និងអនុញ្ញាតឱ្យដំណើរការហាងលក់ទំនិញឡើងវិញ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលវីរុសកូរ៉ូណាបានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា អ្នកឆ្លងថ្មីចំនួន ៣នាក់ត្រូវបានរកឃើញនៅក្នុងកន្លែងដាក់ឱ្យនៅដាច់ដោយឡែកគឺជានិស្សិតថៃដែលបានវិលត្រឡប់មកពីបរទេសវិញកាលពីដើមខែនេះ។ ក្នុងនោះមានម្នាក់ទើបតែត្រឡប់មកពីប្រទេសប៉ាគីស្ថាន និងពីរនាក់ទៀតមកពីប្រទេសអេហ្ស៊ីប។
រូបតំណាង
ប្រទេសថៃបានរាយការណ៍ថាមានអ្នកស្លាប់សរុបចំនួន ៥៦នាក់និងមានអ្នកជំងឺចំនួន ១១៦នាក់កំពុងបន្តព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post