Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃនឹងចាប់ផ្តើមរដូវវស្សានៅថ្ងៃទី១៨ ខែឧសភា​នេះហើយ

លោក Somsak Khaosuwan អគ្គនាយក​ដ្ឋានឧតុនិយមបានប្រកាសនៅថ្ងៃនេះថា ប្រទេសថៃចាប់ផ្តើមចូលរដូវវស្សាជាផ្លូវការនៅថ្ងៃចន្ទតទៅ។

រូបតំណាង

 យោងតាមលទ្ធផល​ឧតុនិយម​លោកSomsak Khaosuwanបានមានប្រសាសន៍ថា រដូវវស្សាឆ្នាំនេះនឹងមានរយៈពេលរហូតដល់ពាក់កណ្តាលខែតុលា។ នៅដើមរដូវនឹងមានភ្លៀង​​ធ្លាក់តិចៗ ​ហើយកើនឡើងជាលំដាប់ចាប់ពីចុងខែឧសភារហូតដល់ពាក់កណ្តាលខែមិថុនា បន្ទាប់មក​ទឹកភ្លៀងនឹងថយចុះមកវិញរហូតដល់ពាក់កណ្តាលខែកក្កដា។ តាមប្រភពដដែលបានឱ្យដឹងថា ប្រហែលជាមិនមានទឹកគ្រប់គ្រាន់សម្រាប់ដីស្រែដែលមិនមានប្រព័ន្ធធារាសាស្រ្តនៅចន្លោះពីពាក់កណ្តាលខែមិថុនាដល់ពាក់កណ្តាលខែកក្កដាទេប៉ុន្តែ​នឹងមានភ្លៀងធ្លាក់បន្ថែមទៀតក្នុងអំឡុងខែសីហានិងកញ្ញា។ សម្រាប់តំបន់ភាគខាងត្បូងដែលជាធម្មតារដូវវស្សា​មកដល់​យឺតពេលបន្តិចនោះ ត្រូវបានគេរំពឹងថានឹងមានភ្លៀង​​រហូតដល់ខែមករាឆ្នាំក្រោយ។

រូបតំណាង

លោក Somsak ​បានព្យាករណ៍ថា​អត្រាទឹកភ្លៀងសរុបនៅឆ្នាំនេះនឹងមានតិចជាងឆ្នាំមុនប្រមាណ ៥​% ហើយលោកបានជំរុញឱ្យកសិកររក្សាទុកទឹកនៅពេលដែលមានភ្លៀងធ្លាក់ច្រើន ដូច្នេះពួកគេនឹងមានទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9224804