Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Meyer អ្នកនិពន្ធរឿង Twilight ទាំង ៥វគ្ក នឹងបញ្ចេញភាពយន្តតរឿង «Midnight Sun» ក្នុងឆ្នាំ ២០២០

កាលពីថ្ងៃចន្ទ អ្នកនិពន្ធ Stephenie Mayer បានចេញមុខក្នុងវីដេអូខ្លីមួយនៃកម្មវិធីឈ្មោះ Good Moring American ដើម្បី​បង្ហើប​ដំណឹងល្អ ដល់អ្នកគាំទ្ររបស់ខ្សែភាពយន្ត Twilight ទាំងប្រាំវគ្គ អោយដឹងថា​នាងនឹងចេញសៀវភៅ​ប្រលោម​លោក​ថ្មី​របស់​​នាង​ដែល​មាន​ចំណងជើងថា «Midnight Sun » ក្នុងឆ្នាំ ២០២០នេះ។

ក្នុងវីដេអូនោះអ្នកស្រី Mayer បាននិយាយថា «ខ្ញុំពិតជារំភើបចិត្តណាស់ ទីបំផុតខ្ញុំបានប្រកាសពីថ្ងៃចេញប្រឡោមលោកថ្មីរឿង Midnihgt Sun នៅថ្ងៃទី ៤ ខែសីហាខាងមុខ នៅគ្រប់ហាងលក់សៀវភៅ។ វាជាពេលវេលាដ៏ល្អបំផុត ហើយ​ឥឡូវនេះ​ខ្ញុំមិន​ប្រាកដថា​វាដល់ពេល​ដែលត្រូវដាក់សៀវភៅនេះទេ ប៉ុន្តែអ្នកខ្លះត្រូវបានរង់ចាំ​សម្រាប់​រយៈពេល​យូរណាស់​មកហើយដែរ ដូច្នេះវាមិនសមហេតុផលទេដែលធ្វើឱ្យអ្នករង់ចាំ​បន្តទៀត»។

ជាការពិតណាស់ អស់រយៈពេល ១៥ឆ្នាំនៃបណ្តុំខ្សែភាពយន្ត Twilight ទាំង​ប្រាំវគ្គ (Twilight, Twilight New Moon, Eclipse និង Breaking Dawn Parts ១ និង ២) ទទួលបានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីមហាជន ពិសេសមាន​ការចូលរួម​សម្ដែងដោយ​តារាល្បីៗ​ដូចជា Kristin Stewart និង Rob Pattinson ជាដើម។

នេះគ្រាន់តែជាដំណឹងមានប្រាប់ពីថ្ងៃដាក់លក់រឿង «Midnight Sun» ប្រភេទប្រឡោមលោកប៉ុនណោះ ចំពោះការថតជា​ខ្សែ​ភាពយន្ត​ឬអត់ នៅមិនទាន់​ទទួលបាន​ព័ត៌មាន​ពីអ្នកស្រី Mayer នៅឡើយទេ។ ប់មានអ្វីបន្ថែម Poraman នឹងយកមក​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​បន្តទៀត៕

from: https://tnaot.com/km/m/detail/article/9224450