
ថ្មីៗនេះ Taeyang សមាជិកក្រុម BIGBANG បានបង្ហាញឈុតខ្លីៗក្នុងវីដេអូអនុស្សាវរីយ៌ដំបូងរបស់លោក មានឈ្មោះថា “ White Night” ។ នៅត្រង់ឈុតសម្ដែងក្នុងវីដេអូមួយនេះ លោក Taeyang បាននិយាយអំពីមូលហេតុដែលបណ្ដាលចិត្តរបស់ លោកមានភាពប្រាកដយ៉ាងច្បាស់លាស់សម្រេចរៀបការជាមួយភរិយារបស់លោក គឺអ្នកនាង Min Hyorin ។
ដោយពន្យល់ចេញពីចិត្តថា “សូម្បីតែឥឡូវនេះ នាងគឺជាមនុស្សស្រីតែម្នាក់គត់ដែលបន្តផ្លាស់ប្តូរខ្ញុំទៅជាមនុស្សម្នាក់ថ្មី។ ខ្ញុំគិតថាការផ្លាស់ប្តូរទាំងនោះតែងតែធ្វើឱ្យខ្ញុំក្លាយជាមនុស្សម្នាក់ដែលកាន់តែប្រសើរ និងមានលក្ខណៈពេញលេញ។ ដូច្នេះខ្ញុំគិតថា ខ្ញុំនឹងចំណាយពេលវេលាពេញមួយជីវិតរបស់ខ្ញុំគឺរស់នៅជាមួយនារីម្នាក់នេះ›។
គួររម្លឹកផងដែរថា លោក Taeyang និងអ្នកនាង Min Hyorin បានរៀបការកាលថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅព្រះវិហារមួយនៅក្នុងខេត្ត Gyeonggi ។ ហើយអ្នកទាំង ២ បានជួបគ្នាលើកដំបូងនៅឆ្នាំ ២០១៤ នៅពេលដែល Min Hyorin បានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀង ’1AM’ របស់ Taeyang សម្រាប់អាល់ប៊ុម ‘Rise’ របស់លោកតែម្ដង។