ខ្សែការពារកណ្តាល Jean-Clair Todibo របស់ក្លិប Schalke មានការរាយការណ៍ថា បានរងរបួសកជើងក្នុងអំឡុងពេលការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Borussia Dortmund ក្រោយការវិលត្រឡប់មកវិញ នៃក្របខណ្ឌ Bundesliga។
ខ្សែការពារសញ្ជាតិបារាំងខាងលើត្រូវបាន លោក David Wagner គ្រូបង្វឹកបង្គោលជ្រើសឱ្យចូលលេងជាជម្រើស ១១ នាក់ដំបូងសម្រាប់លេងការប្រកួតលើកទី ២៦ របស់ពួកគេ។ ក្នុងអំឡុងពេលប្រកួតនៅនាទីទី ៣៧ ខ្សែការពារ Todibo បានប៉ះទង្គិចជាមួយកីឡាករ Achraf Hakimi ខ្សែការពាររបស់ក្រុម Dortmund នៅត្រង់កជើង ហើយធ្វើឱ្យរូបគេមិនអាចទ្រំាទ្រនៅក្នុងទីលានតទៅមុខទៀតបាន។ មកទល់ពេលនេះ Todibo ស្ថិតក្នុងការធ្វើតេស្តពិនិត្យមើលទំហំនៃការរបួសនៅឡើយ និងមិនទាន់ដឹងថាត្រូវប្រើរយៈពេលប៉ុន្មានសប្តាហ៍ក្នុងការព្យាបាលនោះទេ។ ខ្សែការពាររូបនេះ ត្រូវបាន Dortmund ខ្ចីជើងពីក្លិប Barcelona ក្នុងរយៈពេលមួយរដូវកាល កាលពីខែមករាកន្លងទៅ ហើយបង្ហាញខ្លួនបាន ៦ ប្រកួតផងដែរ៕
គួរឱ្យដឹងដែរថា ក្របខណ្ឌ Bundesliga បានក្លាយជាលីគធំទី ១ នៅតំបន់អឺរ៉ុបដែលបានបើកឱ្យមានការប្រកួតឡើងវិញចាប់ពីថ្ងៃទី១៦ ខែឧសភា នេះតទៅ ខណៈពេលដែលលីគមួយចំនួនទៀតបានប្រកាសរំសាយចោល និងខ្លះទៀតស្ថិតក្នុងការពិចារណានៅឡើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Marca