Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការហាមឃាត់ជើងហោះហើររបស់ប្រទេសថៃបានពន្យាររហូតដល់ចុងខែមិថុនា

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានពន្យារការហាមឃាត់រាល់ជើងហោះហើរទាំងអស់ចូលទៅក្នុងប្រទេសថៃលើកលែងតែការចុះចតការទូត ការចុះចតបច្ចេកទេស វេជ្ជសាស្ត្រ និងការចុះចតបន្ទាន់រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឬរហូតដល់មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃស្ថានភាពជំងឺកូរ៉ូណា។ ការហាមឃាត់នេះដំបូងឡើយត្រូវបានកំណត់់ដល់ថ្ងៃទី៣១ ខែឧសភា។

រូបតំណាង

លោក Chula Sookmanop នាយក CAAT មានប្រសាសន៍ថាអ្នកដំណើរនិងបុគ្គលិកអាកាសយានិកលើជើងហោះហើរដែលត្រូវបានលើកលែងឱ្យចុះចតនោះនឹងត្រូវ​ដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។ ទន្ទឹមនឹងនេះដែរ​វេជ្ជបណ្ឌិត Panpi Wipulakorn អគ្គនាយក​ដ្ឋានសុខាភិបាលបានមានប្រសាសន៍នៅថ្ងៃនេះថា ការស្ទង់មតិដែលបានធ្វើឡើងនាពេលថ្មីៗនេះបានបង្ហាញថាប្រជាជនថៃមានការយកចិត្តទុកដាក់តិចជាងមុនក្នុង​ការអនុវត្តគោលការណ៍រក្សាសុវត្ថិភាព ដោយមានអត្រា​ត្រឹម ៧២.៥% ដែលបានអនុវត្តយ៉ាងតឹងរឹង បើប្រៀបធៀបទៅនឹងការស្ទង់មតិមុនដែលមានដល់ទៅ ៧៧.៦% ​។

រូបតំណាង

នៅក្នុងកិច្ចរៀបចំសម្រាប់​បន្ធូរបន្ថយការរឹតបន្តឹង​ច្បាប់ចាក់សោរប្រទេសបន្ថែមទៀតនៅថ្ងៃនេះ (ថ្ងៃអាទិត្យ) លោកស្រីវេជ្ជបណ្ឌិតបាន​មានប្រសាសន៍ថា មន្រ្តីសុខាភិបាលបានណែនាំដល់​ការគ្រប់គ្រងអាជីវកម្មនិងកន្លែងកម្សាន្តទាំងអស់ដើម្បីសម្អាតរាល់ចំណុច​មានការប៉ះពាល់ច្រើនដូចជាជណ្តើរយន្ត​ កម្រាលឥដ្ឋ ជញ្ជាំង និងបន្ទប់សម្រាករៀងរាល់១ម៉ោងម្តង។

កែសម្រួលដោយ៖ ភារ៉ា

្រភព៖  Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9224230