Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​អ៊ីស្រាអែល​ត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអ៊ីស្រាអែល លោក ឌូ វេយ (Du Wei) បានទទួលមរណភាពនៅក្នុងផ្ទះល្វែងរបស់គាត់ នៅជាយក្រុង តេលអាវីវ ។ នេះបើតាមការផ្សាយរបស់ប្រភពប៊ីប៊ីស៊ីផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។ 

លោក Du Wei អាយុ ៥៨ ឆ្នាំត្រូវបានគេរកឃើញថា ស្លាប់នៅលើគ្រែរបស់គាត់ ហើយមូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

លោក Du Wei ទើបតែត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះតែប៉ុណ្ណោះ ។ លោក Du Wei ធ្លាប់បម្រើការជាប្រេសិតចិន ប្រចាំនៅអ៊ុយក្រែនផងដែរ ។

ឯកអគ្គរដ្ឋទូត Du Wei បានរៀបការ និងមានកូនប្រុសម្នាក់ ប៉ុន្តែគ្រួសាររបស់គាត់មិនត្រូវបានគេជឿថា បានរស់នៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ ។ លោក Du Wei កំពុងរស់នៅជាយក្រុង Tel Aviv រដ្ឋ Herzliya ប្រទេសអ៊ីស្រាអែល ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9224168