Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្យុះCycloneធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងមកលើខេត្តភាគខាងត្បូងនៃប្រទេសថៃ

ខេត្តចំនួនប្រាំមួយ​នៃភាគខាងត្បូង​ប្រទេសថៃត្រូវបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃទី២០ ខែឧសភាដោយសារឥទ្ធិពលនៃព្យុះ​Cyclone Amphan។

រូបតំណាង

នាយកដ្ឋានឧតុនិយមថៃបានប្រកាសនៅក្នុងព្រឹត្តិបត្រ​នៅថ្ងៃនេះថា ​​នៅកណ្តាលឈូងសមុទ្រ​Bengalកំពុងវិវដ្តទៅជាព្យុះ​​ Cyclone នៅពេលវារំកិលឆ្ពោះទៅរកផ្នែកខាងលើនៃឆ្នេរសមុទ្រដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ខេត្តមួយចំនួនដូចជា ​​ Ranong, Phang-nga, Phuket, Krabi, Satun និងTrang នៅចន្លោះថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែឧសភា។

រូបតំណាង

នាយកដ្ឋានក៏បានក្រើនរំឮកដល់អ្នកនេសាទនិងអ្នកបរទូកផ្សេងទៀតឱ្យធ្វើនាវាចរណ៍លើសមុទ្រ​ Andaman ដោយប្រុងប្រយ័ត្ន​ និង​ផ្អាកការនេសាទក្នុងករណីមានព្យុះ ផ្គររន្ទះ ដែលនឹងបង្កឱ្យមានរលករញ្ជួយសមុទ្រ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9224158