Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សិង្ហបុរី​មានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន​៦៨២ នាក់

ប្រភព CNA នៅថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០២០ បានផ្សាយថា ប្រទេសសិង្ហបុរី​បានកត់ត្រាថ្មី ការឆ្លងជំងឺកូវីដ​១៩សរុប ៦៨២ នាក់ ធ្វើឲ្យប្រទេស​នេះ​មានអ្នកឆ្លងសរុប ២៨ ០៣៨ នាក់ ។ 

ក្រសួង​សុខាភិបាល (MOH)​បានប្រកាសថា ករណីភាគច្រើនបំផុត​នោះ​គឺអ្នកដែល​កាន់ប័ណ្ណការងារ​ស្ថិតនៅក្នុង​អន្តេវាសិកដ្ឋានពលករបរទេស ។ 

ក្នុងចំណោមករណីថ្មីទាំង​៦៨២នាក់ មានពលរដ្ឋសិង្ហបុរី​តែ​៤នាក់ប៉ុណ្ណោះ ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែឧសភា សិង្ហបុរី​មានអ្នកបាត់បង់ជីវិតដោយសារកូវីដ​១៩នេះកើនឡើងចំនួន២២នាក់ ។ 

បុរសអាយុ​៦៧ឆ្នាំ ឬដែលជាជន​អ្នកជំងឺទី ១៥១៦ ធ្លាប់មានប្រវត្តិ ជំងឺខ្វះឈាមទៅចិញ្ចឹមសាច់ដុំបេះដូង (Ischemic heart disease), លើសឈាម និងការលើសជាតិខ្លាញ់ ។ 

បុរសរូបនេះ​រកឃើញឆ្លងកូវីដ​១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ហើយបានស្លាប់​នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9224149