Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អត់សរសើរមិនបាន សុខ ស្រីនាង សាមញ្ញៗតែស្អាតខ្លាំង

តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស សុខ ស្រីនាង ដែលប្រឡូកសិល្បៈអស់រយៈពេលជិត១៥ឆ្នាំ មានសម្លេងពីរោះ និងមានអត្តចរិកស្លូតបូតរាបសារ។

ដោយឡែកបើនិយាយពីរូបសម្រស់វិញ សុខ ស្រីនាង តែងត្រូវបានមហាជនលើកកោតសរសើរជានិច្ច ថានាងមិនដែលស្លៀកពាក់លេចលើលេចក្រោមមែន តែមានសម្រស់ផូរផង់​ ចំណែកឯរូបរាងនៅស្រឡូនស្អាតគ្មានទាស់ត្រង់ណា។

ជាក់ស្តែងថ្មីៗនេះ សុខ ស្រីនាង បានបង្ហាញរូបសម្រស់នៅក្នុងបណ្តាញសង្គមជាមួយឈុតសម្លៀកបំពាក់បែបសាមញ្ញ តែស្រស់ស្អាតមិនធម្មតានោះឡើយ។ សម្រស់ដ៏ស្រស់ផូរផង់របស់រូបនាងត្រូវបានទាក់ទាញជាខ្លាំង មិនថាពីសំណាក់ប្រិយមិត្តអ្នកគាំទ្របុរស ឬនារីឡើយ ដោយភាគច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់សោះឡើយ៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9224104