Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Pavard ថាមិនភ័យខ្លាចចំពោះការវិលត្រឡប់មកវិញរបស់ក្របខណ្ឌ Bundesliga ទេ

ខ្សែការពារ Benjamin Pavard របស់ក្លិប Bayern Munich បានទទូចថាគាត់មិនខ្លាចនឹងការវិលត្រឡប់ឱ្យមានការប្រកួតឡើងវិញ នៃក្របខ័ណ្ឌ Bundesliga នៅចុងសប្តាហ៍នេះទេ។

ក្របខ័ណ្ឌ Bundesliga ​បាន​ក្លាយ​ជា​លីគ​ធំ​ទី​ ១ ​នៅ​តំបន់អឺរ៉ុប​ដែល​បាន​បើកឱ្យមានការប្រកួត​ឡើង​វិញ ​ខណៈពេលដែលលីគ​មួយ​ចំនួន​ទៀត​បាន​ប្រកាស​រំសាយ​ចោល និង​ខ្លះ​ទៀត​ស្ថិត​ក្នុង​ការ​ពិចារណា​នៅ​ឡើយ។

នៅសប្តាហ៍នេះ ក្លិប Bayern នឹងត្រូវធ្វើការប្រកួតជាមួយ ក្លិប Union Berlin ក្នុងការប្រកួតលើកទី ២៦ របស់ពួកគេនៅរដូវកាលនេះ នៃក្របខ័ណ្ឌ Bundesliga។ មុនការប្រកួតមកដល់ ខ្សែការពារ Pavard ថា រូបគេមិនមានការភ័យខ្លាចនៃមេរោគ កូវីដ-១៩ នោះទេ រដ្ឋាភិបាល និងក្រសួងសុខាភិបាលបានអនុញ្ញាតិឱ្យពួកយើងមានការហ្វឹកហាត់ឡើងវិញ និងមុនពេលប្រកួតមានការពិនិត្យសុខភាពផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9223892