
ជាការពិតណាស់ ពេលខ្លះយើងតែងតែរង់ចាំពេលវេលា តែពេលាមិនរង់ចាំយើងទេ បិទបើកៗគឺមួយឆ្នាំបាត់ទៅហើយ គឺពិតជាលឿនខ្លាំងណាស់ ចឹងយើងទាំងអស់គ្នាត្រូវតែប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវ។
បើងាកមកមើលជីវិតប្រកបដោយភាពកក់ក្តៅកំពូលតារាចម្រៀងដ៏ល្បីប្រចាំប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា ក្រោយពីរៀបការសាងសុភមង្គលជាមួយស្វាមីបណ្តូលចិត្តលោក អ៊ឹង សុខលី បានមួយឆ្នាំរួចមក អ្នកទាំងពីរទទួលបានកូនប្រុសជាទីស្រលាញ់ម្នាក់មានឈ្មោះថា ឆលី ជាចំណងដៃស្នេហ៍។
ជាក់ស្តែងថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា និងគ្រួសារបានទៅថតរូបស្រស់ស្អាតគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំទុកជាអនុស្សារីយ៍ជាមួយស្នាមញញឹមបង្ហាញពីក្តីសុខនៃជីវិត ធ្វើឲ្យអ្នកគាំទ្រមិនតិចនាក់នោះទេរួចច្រណែន និងប្រាថ្នាចង់បានជីវិតគ្រួសារបែបនេះ៕
អត្ថបទដោយ៖ លក្ខិណា