ការឆ្លងរាតត្បាតពីវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ (COVID-19)នោះ នៅតែបន្តកើនឡើងទូទាំងពិភពលោក ជាពិសេសការបាត់បង់ជីវិត ខណៈដែលថ្នាំព្យាបាលជាក់លាក់មិនទាន់រកឃើញ។ ជាក់ស្តែងគិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ប្រភព Johns Hopkins University បញ្ជាក់ថា ការឆ្លងទៅលើមនុស្សជុំវិញពិភពលោក បានកើនឡើងជាង ៤,៥ លាននាក់ ។ ប្រទេសអង់គ្លេសមានអ្នកជំងឺបាត់បង់ជីវិតខ្ពស់ជាង ៣៤ ៤៦៦នាក់ហើយ ។
វិបត្តិសុខភាពមួយនេះ បាននាំឲ្យប្រទេសមួយចំនួនរារាំងការធ្វើដំណើរ ការរឹតបន្តឹងឲ្យឃ្លាតឆ្ងាយពីសង្គមជាដើម ។ ប៉ុន្តែប្រទេសខ្លះៗជុំវិញពិភពលោកបានបន្ធូរបន្ថយការរឹតបន្តឹង អាចឲ្យពលរដ្ឋធ្វើដំណើរ នៅពេលដែលស្ថេរភាពជំងឺកូវីដ១៩នោះ ។
ប្រភពបានផ្សាយថា សហរដ្ឋអាមេរិក ជាប្រទេសផ្ទុះខ្លាំងជាងគេនៅលើពិភពលោក ខណៈដែលរុស្ស៊ី និងអង់គ្លេស នាពេលបច្ចុប្បន្ននេះ ស្ថិតនៅលំដាប់ទីពីរ និងទីបី ដែលមានពលរដ្ឋឆ្លងកូវីដ១៩ច្រើនបំផុត ។
នៅទីក្រុងញូវយ៉កទាំងមូល មានអ្នកឆ្លងជាង ១៩០ ០០០ នាក់ និងជាង ២០ ០០០ នាក់បាត់បង់ជីវិត ។
វេលាម៉ោង២៣ ថ្ងៃទី១៦ ខែឧសភា នេប៉ាល់បានប្រកាសដំបូងថា ស្ត្រីម្នាក់បានស្លាប់ដោយសារវីរុសកូវីដ១៩នេះ ។ ស្ត្រីនោះអាយុ២៩ឆ្នាំ បានផ្តល់កំណើតទារកម្នាក់កាលពីថ្ងៃទី៦ ខែឧសភា ហើយមានសុខភាពល្អទាំងម្តាយ និងកូន ។ ភ្លាមៗទៅដល់ភូមិឋាន ស្ត្រីនេះមានការលំបាកដកដង្ហើម ផ្តាសាយ ហើយបានស្លាប់ពេលបញ្ចូនតាមផ្លូវទៅមន្ទីរពេទ្យ Dhulikhel ថ្ងៃទី១៤ ខែឧសភា ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនេប៉ាល់ ។
ក្រសួងសុខាភិបាលប្រេស៊ីល នៅវេលាម៉ោង២២ និង៤០នាទី ប្រកាសថា អ្នកជំងឺបាត់បង់ជីវិតក្នុងប្រទេសនេះ ហួសពី១៥ ០០០ នាក់ ។
នៅវេលាម៉ោង២២ និង២នាទី អ៊ីស្រាអែលរាយការណ៍ថា មានឆ្លងថ្មី២ករណីស្តីអំពីវីរុសកូវីដ១៩ មុនពេលប្រទេសនេះ ប្រកាសបើកទ្វារសាលារៀន ។
នៅវេលាម៉ោង២១ និង២៩នាទី រដ្ឋាភិបាលប្រទេសអេស្តូនី (Estonia) បានថ្លែងថា ប្រទេសនេះនឹងលុបការដាក់ប្រទេសស្ថិតនៅក្នុងគ្រាអាសន្នស្តីអំពីការឆ្លងរាតត្បាតនៃវីរុសនេះ ។
អ៊ីតាលីថា នឹងប្រឈមនូវហានិភ័យខ្លាំង បើសិនលុបការចាក់សោ ឬបិទប្រទេសដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ ។ ការប្រកាសនេះធ្វើឡើងដោយនាយករដ្ឋមន្ត្រី Conte វេលាម៉ោង២០និង២៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ។
នៅវេលាម៉ោង២០និង១៨នាទី នៅក្នុងប្រទេសរុស្ស៊ី អ្នកជំងឺបាត់បង់ជីវិតកើនឡើង ២ ៥៣៧ នាក់ ។
នៅវេលាម៉ោង១៩ និង១៥នាទី អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានប្រកាសថា អ្នកជំងឺបានស្លាប់លើសពី ៣០០ ០០០ នាក់នៅទូទាំងពិភពលោក និងឆ្លងជាង ៤,៤ លាននាក់ ។
វេលាម៉ោង១៨ និង២៧នាទី តួកគីប្រកាសថា មានឆ្លងថ្មីកូវីដ១៩ សរុប ១ ៦១០ ករណី ក្នុងនោះបាត់បង់ជីវិតថ្មីសរុប ៤១នាក់ ។ ដូច្នេះនៅក្នុងប្រទេសនេះបាត់បង់ជីវិតកើនឡើងសរុប ៤ ០៩៦នាក់ ខណៈដែលឆ្លងសរុប ១៤៨ ០៦៧នាក់ ។
នៅវេលាម៉ោង១៧ និង៥៦នាទី ក្រសួងសុខាភិបាលបង់ក្លាដែសប្រកាសថា មានអ្នកឆ្លងកូវីដ១៩ថ្មី នៅប្រទេសនេះ ៩៣០នាក់ កើនឡើងសរុប ២០ ៩៩៥នាក់ ។ អ្នកស្លាប់កើនឡើងជាង៣១៤នាក់ នៅក្នុងប្រទេសនេះ ។
នៅវេលាម៉ោង១៧ និង៦នាទី ប្រកាសប្រកាសថា អ្នកជំងឺបាត់បង់ជីវិតកើនដល់ ២៧ ៦១៥នាក់ ។
នៅវេលាម៉ោង១៥និង៤៥នាទី កាណាដាប្រកាសថា មនុស្សជាង១០០០នាក់ឆ្លងថ្មី អំឡុងពេល២៤ម៉ោង ។
នៅវេលាម៉ោង១៤ និង៦នាទី អាជ្ញាធរអាកាសចរថៃប្រកាសបន្ថែមបម្រាមហោះហើរអន្តរជាតិរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលប្រទេសនេះបញ្ជាក់ថា មានករណីឆ្លងសរុប ៣ ០២៥ ករណី ក្នុងនោះបានជាសះស្បើយ២៨៨៥នាក់ និង៥៦នាក់បានបាត់បង់ជីវិត ។
វេលាម៉ោង១៣ និង៤៥នាទី ចំនួនអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសអង់គ្លេសបាត់បង់ជីវិតលើសពី ៣៤ ៤៦៦ នាក់ ៕ ប្រែសម្រួលដោយ៖ thach yat