Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្នេរសមុទ្រថ្មីមួយទៀតក្នុងខេត្តព្រះសីហនុ នឹងលេចរូបរាងនាពេលឆាប់ៗនេះ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយកន្លែង ក្បែរព្រៃរយៈពេលជាច្រើនឆ្នាំមកហើយដែលពុំសូវមានអ្នកស្គាល់នោះទេ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រហូតមកទល់ពេលបច្ចុប្បន្ននេះរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងធ្វើការរៀបចំឈូសឆាយកែលម្អសម្រាប់ជូនសាធារណជនមកលេងកម្សាន្ត និងត្រៀមទុកជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗក្នុងខេត្តផងដែរ។

គួរបញ្ជាក់ថា ការរៀបចំឆ្នេរថ្មីនេះស្របពេលដែលផ្លូវថ្មីកំពុងស្ថាបនារត់តាមឆ្នេរសមុទ្រ ហើយក្រោយរៀបចំស្អាត ឆ្នេរសាធារណៈថ្មីមួយនេះនឹងក្លាយជាគោលដៅទេសចរណ៍ក្នុងតំបន់នេះជាមិនខានឡើយ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9223000