ក្នុងវីដេអូ Trailer នៃវីដេអូឯកសារទោលដំបូងរបស់លោក មានឈ្មោះថា «White Night» បានបង្ហើបជាលើកដំបូងពីមូលហេតុដែលធ្វើឲ្យលោកសម្រេចចិត្តរៀបការជាមួយ Min Hyorin។ លោកបាននិយាយថា «សូម្បីពេលនេះ នាងនៅតែជានារីតែម្នាក់គត់ដែលអាចផ្លាស់ប្ដូរខ្ញុំដោយផ្ទាល់។ ខ្ញុំគិតថាការផ្លាស់ប្ដូរទាំងនោះតែងតែធ្វើឲ្យខ្ញុំទៅកាន់ផ្លូវល្អប្រសើរឡើងៗ និងជាមនុស្សល្អត្រឹមត្រូវពេញលក្ខណៈ។ បែបនេះហយទើបខ្ញុំគិតថា ខ្ញុំត្រូវតែចំណាយពេលពេញមួយជីវិតរបស់ខ្ញុំជាមួយមនុស្សម្នាក់នេះអស់មួយជីវិត»។
ជាក់ស្ដែង Taeyang និង Min Hyorin បានរៀបការនឹងគ្នាកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅព្រះវិហារ ក្នុងខេត្ត Gyeonggi ដោយមានការចូលរួមពីសាច់ញាតិគ្រួសារ និងមិត្តភ័ក្ដិរួមអាជីពជាច្រើននាក់មកអបអរ។
បើនិយាយពីប្រវត្តិពួកគេចាប់ផ្ដើមស្រឡាញ់គ្នាដំបូង គឺតាំងពីឆ្នាំ ២០១៣ និងចំណាយពេលមើលចិត្តគ្នារយៈពេលជាង ៥ឆ្នាំទម្រាំឈានដល់ថ្ងៃរៀបការ និងមិនដែលមានព័ត៌មានល្អក់កករនឹងគ្នាម្ដងណាឡើយ៕
ប្រភព៖ kstarlive