តាមការវាយតម្លៃរបស់ WHO កូវីដ១៩ អាចសម្លាប់មនុស្សដល់ទៅ១៥០ពាន់នាក់ និងឆ្លងរាលដាលដល់ពលរដ្ឋ ជាង ២០០លាននាក់នៅក្នុងទ្វីបអាហ្វ្រិក រយៈពេលមួយឆ្នាំប្រសិនបើមិនមានវិធានការទប់ស្កាត់ជាបន្ទាន់នោះ។
តាមលទ្ធផលស្រាវជ្រាវរបស់WHO ដែលបានផ្សព្វផ្សាយនៅលើទស្សនាវដ្តី BMJ Global Health កាលពីថ្ងៃ ទី១៥ ខែឧសភា ក្រុមអ្នកឯកទេស របស់អង្គការសុខភាពពិភពលោក ប្រចាំនៅទ្វីបអាហ្វ្រិក បានបញ្ជាក់ថា អាចនឹងមានពលរដ្ឋដល់ទៅ២៣១លាននាក់ស្មើ២២ភាគរយនៃពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិក អាចនឹងឆ្លងកូវីដ១៩ ក្នុងរយៈពេល១២ខែ និងមានអ្នកស្លាប់ ១៥០ពាន់នាក់។
លទ្ធផលស្រាវជ្រាវក៏បានបង្ហាញយ៉ាងច្បាស់ថាប្រសិនបើមិនមានវិធានការទប់ស្កាត់ យ៉ាងមានប្រសិទ្ធភាពទេនោះ វិបត្តិទ្រង់ទ្រាយធំ នឹងកើតឡើងនៅក្នុងទ្វីបអាហ្វ្រិក។ ពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិកដល់ទៅ៨៨ភាគរយ មិនបានដឹងថាពួកគត់មានរោគសញ្ញាឆ្លងកូវីដ១៩ នោះឡើយ ទាំងនោះហើដែលការការប្រឈមខ្ពស់។
WHO បានស្នើរឲ្យបង្កើនប្រព័ន្ធសុខាភិបាល និងត្រូតពិនិត្យទប់ស្កាត់ឲ្យបានល្អបំផុតដើម្បីបញ្ជៀសសោកនាដកម្មកើតឡើង៕ ប្រែសម្រួលដោយ៖ MEO