យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបរបស់អាមេរិក F-22 បានធ្លាក់ពេលហោះហើរហ្វឹកហាត់ ជាប្រចាំនៅក្នុងរដ្ឋFlorida កាលពីថ្ងៃទី១៥ខែឧសភា។ ប៉ុន្តែអាកាសយានិក បានរួចផុតពីក្តីស្លាប់ តែបានបញ្ជូនទៅកាន់មន្ទីរពេទ្យតាមដានសុខភាព។
តាមការប្រកាសរបស់ កម្លាំងទាហានអាកាសអាមេរិក បានបញ្ជាក់ថា អាកាសយានិកបានបាញ់ឆ័ក្រយោង ចេញពីយន្តហោះទាន់ពេល។ នៅពេលនះអាកាសយានិក បានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា នៅ Eglin ដើម្បីតាមដានសុខភាព។
យន្តហោះចម្បាំងF-22 ជាប្រភេទយន្តហោះទំនើបបំផុតរបស់អាមេរិក និងនៅលើពិភពលោក។ បច្ចុប្បន្នអាមេរិក មានយន្តហោះប្រភេទនេះប្រមាណ ១៨៣ គ្រឿង ។ យន្តហោះF-22 មានតម្លៃ ១៤៣លានដុល្លារក្នុងមួយគ្រឿង ហើយប្រភេទយន្តហោះ ឈប់ផលិតនៅឆ្នាំ២០១១ ដោយសារតែ មន្ទីរបញ្ចកោណផ្តោតផលិតយន្តហោះជំនន់ទី៥ F-35៕ ប្រែសម្រួលដោយ៖MEO