Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

«មនុស្សចាក់រុក» ពី​ពេជ្រ សោភា ចាក់ដោត​បំផុតចំពោះអ្នក​ដែល​ចូល​ចិត្ត​ចង់​បាន​របស់គេ

វីដេអូបទ​ចម្រៀង​មួយបទ​របស់​តារា​ចម្រៀង​ស្រី ពេជ្រ សោភា កំពុង​តែទទួលបាន​ការ​គាំទ្រ​ខ្លាំង​មែន​ទែន មិន​ថា​ទាំង​អត្ថន័យ​បទ​ និង​ការ​សម្ដែង។

​មួយ​បទ​នេះ​រៀប​រាប់​ទៅ​កាន់​មនុស្ស​ដែល​ចូល​ចិត្ត​ចាក់​រុក​ឲ្យ​អ្នក​ដទៃ​ឈ្លោះ​គ្នា ហើយ​​​​តាំង​ចូល​ខ្លួន​មក​ធ្វើ​តួឯក ជួយ​លួង​លោម​ទាំង​ការ​ពិត​ខ្លួន​ឯង​ចង់​បាន​របស់​គេសោះ។ បទ​នេះ​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍ខ្លាំង​ជា​ពិសេស​ត្រូវ​ចិត្ត​អ្នក​ដែល​មាន​រឿង​ស្រដៀង​នេះ​តែ​ម្ដង។

លើស​ពី​នេះ​ទៀត​តារា​សម្ដែង​ក៏​ពូកែ​ទៀតជ្រើស​រើស​ទៀត ព្រោះ​អ្នក​ដឹកនាំជ្រើស​យក​ ស៊ឹម​ ស្រី​និច​ ដែល​ជា​តារា​ស្រី​កំពុង​មាន​ប្រជា​ប្រិភាព​ខ្លាំង​ក្រោយ​នាង​សម្ដែង​ជា​តួ​ដណ្ដម​ប្តី​មិត្ត​ភក្តិ រហូត​ធ្វើ​ឲ្យ​អ្នក​មើល​ទ្រាំ​មិន​ជេរ​មិន​បាន។ ហើយ​ចំពោះ​បទ​នេះ ស្រី​និច​ ក៏​សម្ដែង​ជា​តួ​ចាក់​រុក​ឲ្យ​មិត្ត​ភក្តិ​បែក​គ្នា​ទៀត។

«មនុស្សចាក់រុក» ទើប​តែ​ចេញ​បាន​ប៉ុន្មាន​ប៉ុណ្ណោះ​តែ​មាន​អ្នក​ចូល​ទស្សនា និង​ចែក​រំលែក​តៗ​គ្នា​​ជា​ច្រើន​ម៉ឺន​នាក់៕

អត្ថបទ៖ ផេង ផលធិតា

from: https://tnaot.com/km/m/detail/article/9222203