សារព័ត៌មាន Fox News នៅថ្ងៃ ទី១៦ ខែឧសភា បានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានយល់ព្រមផ្តល់ជំនួយមួយផ្នែកដល់អង្គការសុខភាពពិភពលោកWHO ប៉ុន្តែបានថយចុះដល់ទៅ៩០ភាគរយ បើប្រៀបធៀបពេលមុន។
តាម Fox News បានផ្សាយថា ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមផ្តល់ជំនួយដល់WHO ស្មើទឹកប្រាក់ដែលចិនបានផ្តល់ជំនួយដល់ អង្គការនេះ។ នៅក្នុងកម្មវិធីទូរទស្សន៍របស់ Fox News ក៏បានលើកឡើងពីលិខិតប្រវែង៥ទំព័រផ្ញើរទៅកាន់អគ្គនាយកWHO លោក Tedros Adhanom Ghebreyesus ។ នៅពេលនេះគេមិនទាន់ដឹងថាអ្នកណាដែលបញ្ចុះបញ្ចូល ដល់ប្រធានាធិបតីដូណាល់ត្រាំ ឲ្យយល់ព្រមផ្តល់ជំនួយឡើងវិញដល់ WHO នោះឡើយ។
នៅក្នុងលិខិត ប្រធានាធិបតីត្រាំចង់មើលឃើញ WHOទទួលបានជោគជ័យច្រើនជាងនេះ ពិសេសក្នុងពេលពិភពលោកប្រឈមវិបត្តិ។ ទាំងនោះជាហេតុផលដែលយើងត្រូវបន្តសហការជាមួយWHO ។
អាមេរិក បានប្រកាសថាប្រសិនបើចិនផ្តល់ជំនួយដល់WHO បន្ថែមទៀត អាមេរិក ក៏នឹងបង្កើនប្រាក់ជំនួយស្មើចិនផងដែរ។ ជាមួយគ្នានេះអាមេរិកក៏បានស្នើដល់អង្គការWHO វាយតម្លៃស្ថានភាពកូវីដ ក៏ដូចជា ប្រភពកើតចេញកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO