Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋសភាអាមេរិក អនុម័តថវិការ​ជួយដល់សេដ្ឋកិច្ច ៣ពាន់ពាន់លានដុល្លារ

រដ្ឋសភាអាមេរិក បានអនុម័តថវិការដល់ទៅ​៣ពាន់ពាន់លានដុល្លារ​ ដើម្បីជួយដល់សេដ្ឋកិច្ច ប្រយុទ្ធប្រឆាំងកូវីដ​១៩  បើទោះបីរងការប្រឆាំង​ពីបណ្តាគណបក្សសាធារណរដ្ឋ​។

នៅក្នុងការបោះឆ្នោតនៅសភា គឺទទួលបានសំឡេងគាំទ្រ ២០៨ និងប្រឆាំង​១៩៩ ​ ច្បាប់ចំណាយប្រាក់ជាប្រវត្តិសាស្ត្របានអនុម័តជាផ្លូវការ ។ ប៉ុន្តែច្បាប់ចំណាយខាងលើ ត្រូវឆ្លងកាត់ការបោះឆ្នោត នៅព្រឹទ្ធសភាជាបន្តទៀត។

ច្បាប់ចំណាយខាងលើ ​មានឈ្មោះថា​ Heroes Act ​  នឹងផ្តល់ប្រាក់១ពាន់ពាន់លានដុល្លារ ដល់បណ្តារដ្ឋ និងគ្រួសារដែលរងផលប៉ះពាល់ដោយកូវីដ​១៩។

ប្រធានរដ្ឋសភាអាមេរិក លោកស្រី​ Nancy Pelosi ​បានប្រកាសថា ​«យើងខ្ញុំគិតថានេះជាការវិនិយោគ​ដ៏សំខាន់ សម្រាប់ការពារពលរដ្ឋអាមេរិក »។ លោកស្រីបន្តទៀតថា មានពលរដ្ឋអាមេរិកដល់ទៅ​៣៦លាននាក់ អត់ការងារធ្វើ ហើយប្រឈមនិងបញ្ហាជាច្រើន។​ទាំងនោះហើយទើបយើង កាត់ជួយសម្រាល់បន្ទុកដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ​១៩៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9221958