(ចិន)៖ ការរស់នៅដាច់ដោយឡែកក្រោមស្ថានភាពរីករាលដាលនៃជម្ងឺវីរុសកូរ៉ូណា ត្រូវបានបន្ធូរបន្ថយជាងមុននៅទូទាំងពិភពលោក ខណៈសាលារៀន ក៏ដូចជាប្រព័ន្ធដឹកជញ្ជូន ព្រមទាំងសេវាកម្មស្ទើរតែគ្រប់ផ្នែកក្នុងសង្គមត្រូវបានបន្តដំណើរការឡើងវិញ ពាសពេញផ្ទៃប្រទេស។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្មីៗនេះ។
ទាក់ទងទៅនឹងស្ថានភាពនេះអង្គការសុខភាពពិភពលោក (WHO) បានចេញនូវកិច្ចថ្លែងការ ក៏ដូចជាសេចក្តីណែនាំថ្មីៗសម្រាប់គ្រឹះស្ថានសិក្សានានា ដើម្បីឲ្យមានការរៀបចំការការពារខ្ពស់ សម្រាប់កុមារជៀសវៀងករណីផ្ទុះឡើងនៃជម្ងឺវីរុសកូវីដ១៩ សារជាថ្មី បន្ទាប់ពីសាលារៀនត្រូវបានដំណើរការឡើងវិញ។
តាមរយៈខ្សែវីដេអូមួយដែលបង្ហាញពីទិដ្ឋភាពសាលារៀនក្នុងប្រទេសចិន បានអនុវត្តតាមការណែនាំស្ដីពីវិធីសាស្រ្តការពារ សម្លាប់មេរោគរបស់អង្គការសុខភាពពិភពលោក បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គមទាំងអស់ ដែលវាជាវិធីបង្ការដ៏ល្អមួយ ដោយប្រទេសជិតខាងទាំងអស់ក៏មានយល់ឃើញដូចគ្នាថា «វាអាចនឹងក្លាយជាវិធានការស្តង់ដារគំរូមួយ ដែលប្រទេសទាំងអស់ជុំវិញពិភពលោក នឹងនាំគ្នាអនុវត្តនាពេលអនាគតខាងមុខនេះជាក់ជាមិនខាន» ៕