Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការអនុវត្តនច្បាប់ចរាចរណ៍គ្មានការដកថយ ដោយសារជំងឺកូវីដ១៩ ឡើយ

ភ្នំពេញ៖ ការអនុវត្តច្បាប់ចរាចរណ៍មិនត្រូវពន្យារពេលដោយសារតែបញ្ហានៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នោះទេ ហើយត្រូវតែបន្តធ្វើដោយគ្មានការដកថយ ដោយទន់ភ្លន់ និងដោយម៉ឺងម៉ាត់។ នេះបើយោងតាមប្រសាសន៍សម្ដេចតេជោ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញ។

ថ្លែងក្នុងកិច្ចប្រជុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលចរាចរណ៍ត្រូវបន្តរឹតបន្តឹងការផាកពិន័យចំពោះយានយន្តណាដែលបានប្រព្រឹត្តល្មើសនឹងបទល្មើសចំនួន ១៦ចំណុច ដោយក្នុងនោះ ៧ចំណុចអនុវត្តន៍ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត (ម៉ូតូ ឬរ៉ឺម៉កកង់បី) និង ៩ចំណុច ចំពោះរថយន្តធុនស្រាល និងធុនធ្ងន់។

សម្ដេចប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា កម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍។ យើងមានប្រជាជនតែ ១៥លាននាក់ តែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើងចង់ស្មើនឹងវៀតណាម និងថៃ ដែលមានប្រជាជនជិត ៩០លាននាក់ និង ៧០លាននាក់។ ហេតុនេះការអនុវត្តច្បាប់ចរាចរណ៍ គឺមិនដកថយទេ។

គួររម្លឹកឱ្យដឹងថា ក្រោយមើលឃើញការកើនឡើងខ្ពស់នៃអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជាមួយកម្រិតផាកពិន័យធ្ងន់ធ្ងរជាងមុនគុណនឹងពីរ គុណនឹងបី បើធៀបនឹងការផាកពិន័យចាស់ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតប្រជាពលរដ្ឋ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9221905